洪玛奈夫人出席TYDA牙科会议 倡导AI辅助医疗






分类医疗
事件时间2026-07-04 11:32
地点金边
来源洪玛奈首相
发布时间2026/07/04 11:32
详情描述
2026年7月4日上午,柬埔寨青年志愿者医生协会(TYDA)在金边举行年度牙科会议。TYDA董事会副主席碧占莫妮(Pich Chanmony)出席并主持开幕式。本次会议主题为“提升先进牙科技术实践”,旨在通过经验分享与交流,探讨如何进一步优化医疗服务质量,并加强医疗人力资源建设。
碧占莫妮在致辞中指出,随着医疗技术的发展,应积极引入人工智能(AI)辅助诊断与治疗,以提高诊疗效率、优化治疗方案并缩短诊断时间。她强调,尽管AI技术在医疗领域具有显著优势,但其无法取代医生的职业道德、专业素养及人文关怀。
针对医疗实践,碧占莫妮提出五点建议:将此次会议作为学习交流的平台;持续向同行及后辈分享专业知识;在提升技术水平的同时,严守职业道德与行为准则;始终坚持以患者为中心,提供清晰的病情解释并承担医疗责任;保持TYDA协会的志愿服务精神与人道主义立场。
她重申,医疗服务的核心目标是确保患者获得高质量、安全且有效的治疗,医务人员在运用科技手段的同时,必须始终保持对患者的关怀与责任感。
📋 简要摘要 ▸
洪玛奈夫人出席青年志愿者医生协会(TYDA)年度牙科会议,探讨提升牙科技术水平。她强调应利用AI技术提高诊断效率,但必须坚守职业道德与人文关怀,以患者为中心提供优质医疗服务。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានវាយតម្លៃ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ ក្រុមការងាររបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដោយកាលពីឆ្នាំ២០២៥កន្លងទៅនេះ សមាគម TYDA បានរៀបចំយ៉ាងជោគជ័យរួចមកហើយ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍រំលឹកនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា សមាគមបានរៀបចំសន្និសីទជាច្រើនហូរហែដើម្បីពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ហើយក៏ជាថ្នាលនៃកិច្ចសន្ទនាគ្នា ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាសុខាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងជាការរួមចំណែកក្នុងការពង្រឹងមូលធនមនុស្សឱ្យបានកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ព្រោះក្នុងគោលដៅរួមគឺ ចង់ឃើញអ្នកជំងឺទទួលបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។ លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចជួយឱ្យយើងរកឃើញរោគវិនិច្ឆ័យលឿនជាងមុន ល្អប្រសើរជាងមុន រៀបចំផែនការបានល្អជាងមុន ប៉ុន្តែបច្ចេកវិទ្យាមិនអាចជំនួសនូវមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណារបស់គ្រូពេទ្យបានទេ។
មុននឹងបញ្ចប់ លោកជំទាវបណ្ឌិតបានចែករំលែកនូវគោលគំនិតមួយចំនួន រួមមាន៖
១.សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ
២.សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ
៣.សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមសីលធម៌វិជ្ជាជីវៈ
៤.សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់
៥.សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia