旅游部提升旅游从业者标准 2027年将启用CTPRS系统










分类政策
地点金边
来源柬埔寨旅游部
发布时间2026/09/01 17:50
详情描述
柬埔寨旅游部部长胡哈近日在金边主持旅游专业技能研讨会闭幕式,并为145名学员颁发ASEAN MRA-TP(东盟旅游专业人员互认安排)标准证书。此次获证的学员包括66名女性,他们在完成为期7天的培训后,正式成为国家级骨干教师及评估员,未来将负责在各自单位开展专业技能培训。
旅游部致力于提升旅游从业者的职业资格、技能及道德水平,通过技能重塑与提升计划,确保旅游及接待服务质量。目前,柬埔寨已累计培养约816名国家级骨干教师及评估员,并认可了9所旅游职业培训学校,其中4所具备提供东盟标准全套培训的能力。
在东盟区域内,柬埔寨在落实ASEAN MRA-TP方面处于领先地位,并负责制定东盟旅游专业人员的既往学习评估(RPL)指南及水疗技能标准。目前,柬埔寨已通过RPL机制对约2200名旅游专业人员进行了能力评估,并设立了4个能力评估中心,分别位于暹粒省的保罗·杜布鲁中心,以及金边市的PSE中心、VET中心和Thalias中心。
旅游部计划自2027年起全面实施旅游服务标准,并持续完善柬埔寨旅游专家注册系统(CTPRS),旨在通过系统化管理优化人才培养及就业匹配,以响应政府关于提升国民技能及就业竞争力的战略目标。
📋 简要摘要 ▸
旅游部部长胡哈主持旅游专业技能研讨会,为145名学员颁发ASEAN MRA-TP标准证书。部方计划自2027年起实施旅游服务标准,并持续完善柬埔寨旅游专家注册系统(CTPRS),以优化人才管理及就业匹配。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ បង្កើនការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន
រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦»។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីចំនួន ១៤៥រូប ក្នុងនោះស្ត្រី ៦៦រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៧ថ្ងៃដោយជោគជ័យ និងក្លាយជាគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដាអាស៊ាន ដើម្បីបន្តចែករំលែកចំណេះដឹង បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិស្ស និស្សិត និងបុគ្គលិកនៅតាមអង្គភាពរៀងៗខ្លួន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់ «មនុស្ស» ជាអាទិភាពទី១។ ក្នុងគោលបំណងកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយជំនាញ និងមានសមត្ថភាពប្រកួតប្រជែង ឆ្លើយតបទៅនឹងគោលដៅ «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម «រៀនឱ្យចេះ, រៀនឱ្យចប់, រៀនឱ្យមានការងារធ្វើ»។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាលទ្ធផលកន្លងមក ក្រសួងទេសចរណ៍បានបញ្ជូនមន្ត្រីជំនាញចំនួន ៣០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន និងបានបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិបានប្រមាណជាង ៨១៦រូប។ ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន ៩ទីតាំង ក្នុងនោះមាន ៤ទីតាំង អាចបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញ។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។ កម្ពុជាក៏ទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ានឱ្យទទួលបន្ទុកលើការងារសំខាន់ៗ រួមមាន ការរៀបចំគោលការណ៍ណែនាំស្តីពីយន្តការវាយតម្លៃការសិក្សាពីមុន (RPL) សម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន និងការរៀបចំស្តង់ដាសមត្ថភាព និងកម្មវិធីសិក្សារួមស្តង់ដាអាស៊ានលើជំនាញស្ប៉ា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ប្រមាណ ២,២០០នាក់ និងបានវាយតម្លៃទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន ៤ទីតាំង រួមមាន៖ (១) មជ្ឈមណ្ឌលវាយតម្លៃ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប, (២) មជ្ឈមណ្ឌលវាយតម្លៃ ប៉េ អេស អឺ រាជធានីភ្នំពេញ, (៣) មជ្ឈមណ្ឌលវាយតម្លៃវីត រាជធានីភ្នំពេញ, និង (៤) មជ្ឈមណ្ឌលវាយតម្លៃ ថាលាស រាជធានី ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ឱ្យបន្តសហការជាមួយក្រសួងទេសចរណ៍ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) នៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងជំរុញគ្រឹះស្ថានបណ្តុះបណ្តាលឱ្យបន្តពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ឱ្យមានកម្រិតកាន់តែខ្ពស់ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តជំរុញការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកកំពុងបម្រើការងារ ពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ សម្រាប់សេវាកម្មធ្វើដំណើរ ចាប់ពីឆ្នាំ២០២៧ និងបន្តអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) ដើម្បីសម្រួលដល់ការស្វ័យសិក្សា ការគ្រប់គ្រងការបណ្តុះបណ្តាល និងការផ្គូផ្គងការងារ (Job Matching)។