卫生科学大学附属医院建设进度过半 整体工程完成57%
分类医疗
地点金边
来源柬埔寨卫生部
发布时间2026/04/30 09:19
详情描述
2026年4月29日,卫生科学大学附属医院项目在金边召开第三次进度审查会议。此次会议由柬埔寨卫生部国务秘书兼项目主任约·桑巴(Yok Sambath)主持,旨在评估项目建设、人员培训、医疗设备供应及电子医院管理系统的推进情况,并协调解决施工过程中的相关问题。
该项目由韩国政府通过EDCF贷款资助。截至2026年4月,医院整体工程建设已完成57.44%。
会议期间,项目负责人要求各参建单位严格履行合同义务,确保工程质量与进度。针对当前雨季气候特点,项目组特别强调需加强防汛措施,以防止积水对施工进度及医疗设备安装造成不利影响。
出席本次会议的共有38人,包括柬埔寨卫生部国务秘书兼项目副主任宋·文塔(Sung Vintak)、卫生科学大学校长萨蓬·瓦塔纳(Saphorn Vathana)、韩国进出口银行驻柬埔寨代表Koo Bonhyun,以及来自柬埔寨经济与财政部、卫生科学大学、施工方、技术咨询方及设备供应商的代表。
📋 简要摘要 ▸
卫生科学大学附属医院项目近日召开第三次进度审查会议。该项目由韩国EDCF贷款资助,涵盖建筑施工、医疗设备供应及电子医院管理系统。截至2026年4月,工程已完成57.44%。项目负责人要求施工方加强雨季防汛措施,确保工程按期高质量交付。
📋 完整原文 ▸
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នាលើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងទី៣ នៃស.វ.ស លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នាលើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចី (EDCF Loan) របស់សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះ បានផ្តោតលើការពិនិត្យវឌ្ឍនភាពរួមគ្នា លើការងារសាងសង់ ការងារបណ្តុះបណ្តាល ការងារផ្គត់ផ្គង់បរិក្ខារពេទ្យ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច ជាពិសេសការងារសម្របសម្រួល និងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីជម្រុញឱ្យគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រព្រឹត្តទៅដោយជោគជ័យ។
ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមកិច្ចសន្យា ឱ្យទទួលបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងពេលរដូវវស្សា ដែលអាចមានការជន់លិច ហើយប៉ះពាល់ដល់ដំណើរការសាងសង់ និងការបំពាក់បរិក្ខារពេទ្យជាដើម។
គួរជម្រាបថាគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥៧,៤៤%។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក KooBonhyun នាយកប្រចាំប្រទេសរបស់ Korean Exim Bank ក្រុមការងារអញ្ជើញមកពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់ ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់ និងក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារពេទ្យនិងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច សរុប ៣៨រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)