海尔海科与柬埔寨工业部探讨在柬投资与技术合作

分类经济
事件时间2026年4月8日
地点柬埔寨
来源柬埔寨勋爵协会
发布时间2026/04/09 16:20
详情描述
海尔海科代表团与柬埔寨工业部部长会晤,计划在柬开展电子教育设备生产、数字化解决方案及人才培养,并获得政府支持以分阶段推进投资项目。
📋 完整原文 ▸
«អ្នកឧកញ៉ា សំ សុខនឿន រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Haier Haitech ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ »
នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Haier Haitech និង KH Haitech ដឹកនាំដោយលោក Liu Wei និងអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech ដើម្បីពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា ការនាំយកដំណោះស្រាយឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកវិទ្យានៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «យើងស្វាគមន៍ចំពោះវឌ្ឍនភាពនៃផែនការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការរៀបចំខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា។ ក្រសួងក៏ត្រៀមលក្ខណៈគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងការរៀបចំប្លង់បច្ចេកទេសរោងចក្រ លិខិតអនុញ្ញាត និងការការពារកម្មសិទ្ធិឧស្សាហកម្ម។»
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអនុវត្តគម្រោងនេះជាដំណាក់កាល ដើម្បីបង្ហាញប្រសិទ្ធភាព និងសក្តានុពលនៃបច្ចេកវិទ្យារបស់ខ្លួន មុននឹងពង្រីកវិសាលភាពទូលំទូលាយនៅទូទាំងប្រទេស។
សម្រាប់គម្រោងជំហានទី១ ក្រុមហ៊ុនគាំទ្រដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-education) ជាមួយឧបករណ៍តម្លៃធូរថ្លៃ និងថ្នាលអប់រំនិងបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ «ក្រុមហ៊ុនអាចចាប់ផ្តើមជាមួយគម្រោងសាកល្បង ក្នុងការណែនាំផលិតផល និងដំណោះស្រាយរបស់ខ្លួន។ បន្ទាប់ពីនោះ យើងអាចកៀរគរភាគីពាក់ព័ន្ធកាន់តែទូលំទូលាយ និងពិចារណាជំហានបន្ទាប់។»
លោក Liu Wei បានបង្ហាញការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Haier Haitech នៅកម្ពុជា ដោយបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន រួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុកផង។
លោកបានលើកឡើងថា៖ «យើងមិនគ្រាន់តែចង់លក់ផលិតផលទេ ប៉ុន្តែយើងចង់នាំយកបច្ចេកវិទ្យា បង្កើតខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក និងសហការជាមួយកម្ពុជា សម្រាប់អនាគតរយៈពេលវែង។»
សូមបញ្ជាក់ថា ក្រុមហ៊ុន Haier Haitech ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Haier Group មានបណ្តាញរោងចក្រចំនួន ១៦៣ ទីតាំង និងផ្តល់ដំណោះស្រាយចម្រុះ រួមបញ្ចូលទាំងឧបករណ៍រឹង (hardware) និងសូហ្វវែរ គ្របដណ្តប់វិស័យសំខាន់ៗ ដូចជាការអប់រំតាមប្រព័ន្ធឌីជីថល សុខាភិបាលឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងខ្សែច្រវាក់ផលិតកម្មឆ្លាតវៃ ដោយមានប្រតិបត្តិការនៅជាង ៦០ ប្រទេសជុំវិញពិភពលោក។