柏威夏省法院下令羁押3名非法砍伐森林嫌疑人
| 分类 | 治安 |
| 事件时间 | 2026年4月9日 |
| 事件地点 | 柬埔寨柏威夏省 |
| 发布时间 | 2026-04-10 09:46 |
新闻摘要
柏威夏省环境部门在自然保护区查获非法砍伐案件,3名嫌疑人已被逮捕并移送法院羁押。
តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
ក្រសួងបរិស្ថានបានចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្រ្កាបបទល្មើស ធនធានធម្មជាតិនៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើ ចំនួន៣នាក់ រួមមានឈ្មោះ ១-នុត ជា ២-ខុន សាស និង៣-សាន វី និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។
សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ខាងលើ ដាក់ពន្ធនាគារខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ក្រុមការងារបាននឹងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត៕
តាមដាន Champey News តាមរយៈ!
[✅Telegram](https://t.me/champeynews
[✅Facebook](https://www.facebook.com/share/1KU3YwjwHF/?mibextid=wwXIfr
[✅TikTok](https://www.tiktok.com/@champeynews?_t=ZS-906OeBdi7Ts&_r=1)