卫生部在桔井省举办第九届医疗专业发展日










分类医疗
事件时间2026-10-16
地点桔井省
来源柬埔寨卫生部
发布时间2026/10/18 13:26
详情描述
2026年10月16日,柬埔寨卫生部在桔井省举办第九届医疗专业持续发展(CPD)日活动。卫生部国务秘书兼国家医师委员会主席林达拉教授主持开幕仪式,桔井省医师委员会主席兼省卫生局局长伊本连医生出席。本次活动共有98人现场参会,另有1159人通过线上平台参与。
林达拉教授在致辞中强调,医护人员的职业道德与专业技能是构建高质量医疗体系的基石。他指出,医疗专业持续发展不仅是职业要求,更是医护人员对患者应尽的责任。随着医学科学与技术的不断进步,医护人员的职业学习应贯穿终身,而非止步于获得学位。
他明确了高质量医护人员需具备的三大核心要素:一是具备合法的学历背景及职业资格;二是拥有扎实的临床知识、实践技能及有效的沟通能力,以确保诊疗过程的安全与高效;三是恪守职业道德,包括诚实守信、尊重患者权利、保护患者隐私及具备高度的职业责任感。
林达拉教授要求全体医护人员严格遵守法律法规与职业道德准则,在自身能力范围内开展医疗活动。当遇到超出个人专业能力的情况时,应及时与同事协商或将患者转诊至相关专家,始终将患者的安全与利益置于首位。
此外,活动还探讨了国家及省市医师委员会在推动医疗专业发展中的作用,旨在通过强化职业标准、落实道德规范,促进资深医生与年轻医生之间的经验交流,从而全面提升柬埔寨全国的医疗服务质量。
📋 简要摘要 ▸
卫生部国务秘书在桔井省主持第九届医疗专业发展日(CPD),强调医护人员职业道德与专业技能提升的重要性,旨在提高全国医疗服务质量。
📋 完整原文 ▸
គុណវុឌ្ឍិ សមត្ថភាព និងសម្បទាវិជ្ជាជីវៈ គឺជាគ្រឹះនៃការកសាងគ្រូពេទ្យ ប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ។
——
ខេត្តក្រចេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បាន អញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត (CPD) លើកទី៩ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តក្រចេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែងរបស់គ្រូពេទ្យ ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការសិក្សារបស់គ្រូពេទ្យមិនបញ្ចប់ត្រឹមការទទួលបានសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវបន្តពេញមួយជីវិត ដើម្បីឆ្លើយតប ទៅនឹងការរីកចម្រើនឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ ដូច្នេះ ការបន្តអភិវឌ្ឍវិជ្ជាជីវៈ ឬ CPD មិនមែនគ្រាន់តែជាការចូលរួមបណ្តុះបណ្តាលដើម្បីបំពេញលក្ខខណ្ឌវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចវិជ្ជាជីវៈ និងជាការទទួលខុសត្រូវរបស់គ្រូពេទ្យចំពោះអ្នកជំងឺ។ ក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា គ្រូពេទ្យដែលមានគុណភាពត្រូវមានធាតុផ្សំសំខាន់បី៖
-គុណវុឌ្ឍិ៖ មានសញ្ញាបត្រនៃការអប់រំ និងការបណ្តុះបណ្តាលត្រឹមត្រូវ ព្រមទាំងបំពេញលក្ខខណ្ឌប្រកបវិជ្ជាជីវៈស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
-សមត្ថភាព៖ មានចំណេះដឹង ជំនាញគ្លីនិក និងសមត្ថភាពអនុវត្តជាក់ស្តែង (រួមទាំងការប្រាស្រ័យទាក់ទង) ក្នុងការពិនិត្យ វិនិច្ឆ័យ ព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
-សម្បទាវិជ្ជាជីវៈ៖ មានសុចរិតភាព សេចក្តីស្មោះត្រង់ មេត្តាករុណា ការគោរពសិទ្ធិអ្នកជំងឺ ការរក្សាការសម្ងាត់ និងការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តវិជ្ជាជីវៈ។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវដល់គ្រូពេទ្យគ្រប់រូប ឱ្យគោរពច្បាប់ បទដ្ឋានគតិយុត្ត ក្រមសីលធម៌ និងវិន័យការងារឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកបវិជ្ជាជីវៈក្នុងដែនកំណត់ ស្របតាមសមត្ថរបស់ខ្លួន។ គ្រូពេទ្យត្រូវមានភាពស្មោះត្រង់ក្នុងការអនុវត្តការងារ ចេះពិគ្រោះយោបល់ជាមួយសហការី និងបញ្ជូនអ្នកជំងឺទៅកាន់អ្នកជំនាញសមស្រប នៅពេលចាំបាច់ឬលើសពីសមត្ថភាពដែលខ្លួនមាន ដោយតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពអ្នកជំងឺជាអាទិភាព។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ពីតួនាទីរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត ក្នុងការជំរុញការបន្តអភិវឌ្ឍវិជ្ជាជីវៈ ពង្រឹងស្តង់ដារប្រកបវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងជំរុញការចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្រូពេទ្យជំនាន់មុន និងគ្រូពេទ្យជំនាន់ក្រោយ។
«គ្រូពេទ្យល្អ មិនមែនគ្រាន់តែជាអ្នកដែលមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែជាអ្នកដែលមានគុណវុឌ្ឍិត្រឹមត្រូវ សមត្ថភាពអនុវត្តច្បាស់លាស់ សម្បទាវិជ្ជាជីវៈល្អ និងមានបេះដូងដែលតែងតែគិតដល់សុខទុក្ខអ្នកជំងឺជាចម្បង»។
ទិវា CPD របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តក្រចេះ មានការរអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត អី ប៊ុនឡែន ប្រធានក្រុមប្រឹក្សាគណគ្រូពេទ្យខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ព្រមទាំងមានអ្នកចូលរួមផ្ទាល់ ៩៨នាក់ និងតាមប្រពន្ទ័ ZOOM ១១៥៩នាក់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)