干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘

干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘
干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘
干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘
干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘
干拉省8号公路轿车坠塘 5名贝尔提学生身亡 司机被拘
1/5
分类事故
地点干拉省克萨干丹县
来源新鲜报
发布时间2026/11/10 10:52

详情描述

干拉省克萨干丹县8号国道11月10日上午发生一起致命交通事故。一辆载有学生的汽车在避让摩托车时失控,翻入路边水塘,车内5名贝尔提国际学校女学生溺水身亡,另有2人受伤送医。 贝尔提国际学校管理层、教职工与学生已集体发文悼念遇难学生,并向遇难者家属表达哀悼。校方在通报中明确说明,涉事车辆不是学校的校车,而是村民经营的私人包车,由家长自行租用接送孩子上下学,前往的是该校设在克
📋 简要摘要 ▸
干拉省克萨干丹县8号国道发生致命交通事故,一辆汽车为躲避摩托车失控冲入路边水塘,车内5名贝尔提国际学校的女学生不幸身亡。校方管理层、教师与学生集体发文悼念。肇事司机已被警方拘留,遇难学生遗体已交还家属按传统习俗办理后事。
📋 完整原文 ▸
ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនៃសាលា ប៊ែលធី អន្ដរជាតិ ចូលរួមរំលែកទុក្ខចំពោះមរណភាពសិស្សប៊ែលធី ចំនួន៥នាក់ ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពរបស់សិស្សានុសិស្សប៊ែលធី ចំនួន៥នាក់ ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក) ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្នុងហេតុការដ៏សែនសោកសង្រេងនេះ សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗសិស្សានុសិស្សបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ រថយន្តដែលបានជួបឧបទ្ទវហេតុខាងលើនេះ មិនមែនជារថយន្តដឹកជញ្ជូនសិស្សរបស់សាលា ប៊ែលធី អន្តរជាតិ ឡើយ ប៉ុន្តែជារថយន្តឈ្នួលឯកជនតាមភូមិ ស្រុក ដែលរកស៊ីដឹកជញ្ជូនប្រជាពលរដ្ឋ ឬសិស្សានុសិស្សពីតំបន់មួយ ទៅតំបន់មួយទៀត។ សូមជម្រាបថា កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។ នេះបើតាមការបញ្ជាក់របស់លោក លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តដឹកសិស្សសាលានេះ មិនមែនជារថយន្តផ្ទាល់របស់សាលានោះឡើយ តែជារថយន្តឈ្នួលឯកជន ហើយត្រូវបានឪពុកម្តាយរបស់កូនសិស្សជួលដឹកកូនៗរបស់ពួកគាត់មករៀននៅសាលាប៊ែលធីសាខាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សគេចម៉ូតូ ហើយក៏ក្រឡាប់ចូលស្រះទឹកតែម្តង។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឲ្យស្លាប់ដោយសារឈ្លក់ទឹកបឹងគួរឲ្យអាណោចអធ័មណាស់។ អ្នកបើករថយន្ត ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពសិស្សរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគួរឲ្យអាសូរបំផុត៕