东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定

东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
东盟观察员赴柬泰边境27号界碑巡查 旨在维护边境稳定
1/9
分类边境
事件时间2026-10-01 10:10
地点班迭棉吉省
来源柬埔寨国防部
发布时间2026/10/01 15:35

详情描述

2026年10月1日上午10时10分,柬埔寨国防部协调小组(CLG)组织东盟驻柬埔寨观察员团队(AOT-KH),前往班迭棉吉省特摩波县班迭奇马乡特摩罗米尔勒村,对柬泰边境27号界碑区域进行实地巡查与核实。 此次巡查旨在让东盟观察员团队通过实地考察,深入了解柬泰双方已达成共识的界碑区域现状。柬方表示,此举旨在展示柬埔寨政府通过对话及双边机制,依据国际法、现有双边协议及陆地边界联合委员会(JBC)授权,以和平方式解决边境问题的立场。 柬埔寨方面重申,将继续依据法属印度支那与暹罗边界委员会留下的历史边界线,遵循国际法原则、边界不变原则(Uti Possidetis Juris)、法暹条约、边界议定书、相关地图及2000年谅解备忘录(MOU)和2003年职权范围(TOR)等文件,维护柬泰国际边界,致力于通过和平手段解决争议,实现两国间的长期和平。 目前,该边境区域的常规观察活动未对当地通行造成影响。公众及媒体可通过国防部官方社交媒体平台获取边境相关最新动态。
📋 简要摘要 ▸
东盟观察员团队在柬方协调下,对柬泰边境27号界碑区域进行实地巡查与核实,旨在通过多方监督确保边境地区和平与稳定。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែនដែលបានឯកភាពគ្នារវាងភាគីកម្ពុជានិងភាគីថៃ ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ **Unofficial Translation Press Release**   The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of national and international media outlets as follows:   On Thursday, October 1, 2026, at 10:10 a.m., the Cambodian Liaison Group (CLG) facilitated a field visit for the ASEAN Observer Team in Cambodia (AOT-KH) to observe, verify, and report on the situation along the Cambodia–Thailand border at Boundary Pillar No. 27, located in Thmar Romiel Lech Village, Banteay Chhmar Commune, Thmor Puok District, Banteay Meanchey Province.   This observation mission aims to provide the ASEAN Observer Team with a comprehensive and direct understanding of the situation at the agreed boundary pillars between Cambodia and Thailand, as well as to demonstrate the stance of the Royal Government of Cambodia, which consistently adheres to resolving border issues peacefully through dialogue and bilateral mechanisms, in accordance with international law, existing bilateral agreements, and the mandate of the Joint Boundary Commission (JBC). Cambodia maintains an unyielding and firm position in safeguarding the international boundary line between Cambodia and Thailand, inherited from the Commission of Delimitation of the Boundary between Indo-China and Siam, in full and strict respect of international law principles, the principle of the inviolability of frontier (Uti Possidetis Juris), the Franco-Siamese Conventions and Treaties, the Protocol concerning the delimitation of the boundary, Maps which are the result of the demarcation works of the  Commissions of Delimitation of the boundary between Indo-China and Siam, the Procès-Verbaux of the meeting and Procès-Verbaux of Abornement of the Commissions between Indo-China and Siam, the MOU 2000, the TOR 2003, as well as relevant agreements and documents previously agreed upon by both parties to resolve disputes peacefully and achieve long-lasting peace between our two countries. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Thursday, October 1, 2026 ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/) 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence) 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055) 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh) 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm) 🌐 [Tiktok: ក្រសួងការពារជា](https://www.tiktok.com/@modgovkhm)