碧占莫妮赴菩萨省慰问 1020户弱势家庭获物资

碧占莫妮赴菩萨省慰问 1020户弱势家庭获物资
碧占莫妮赴菩萨省慰问 1020户弱势家庭获物资
碧占莫妮赴菩萨省慰问 1020户弱势家庭获物资
碧占莫妮赴菩萨省慰问 1020户弱势家庭获物资
碧占莫妮赴菩萨省慰问 1020户弱势家庭获物资
碧占莫妮赴菩萨省慰问 1020户弱势家庭获物资
1/6
分类社会公益
事件时间2026-11-22
地点菩萨省
来源柬埔寨通讯社
发布时间2026/11/22 13:28

详情描述

据AKP报道,柬埔寨红十字会名誉主席、总理洪玛奈夫人碧占莫妮11月22日上午赴菩萨省,代表红十字会主席文拉妮,向来自7个县市的1020户特困家庭发放人道主义物资;随后前往省立医院探望350名住院患者。物资包括各界善心人士捐赠的粮食、生活用品与善款。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១ ០២០គ្រួសារ ដែលមកពី ៧ស្រុក/ក្រុង ក្នុងខេត្តពោធិ៍សាត់ (AKP ពោធិ៍សាត់) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១ ០២០គ្រួសារ ដែលមកពី ៧ស្រុក/ក្រុង ក្នុងខេត្តពោធិ៍សាត់ និងបានសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំនួន ៣៥០នាក់ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្បៀង-សម្ភារដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះមកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ។