柬埔寨内阁通过改革报告 2025年投资额达100亿美元

分类经济
事件时间2026-05-25
地点金边
来源柬埔寨快讯
发布时间2026/05/25 09:40
详情描述
2026年5月25日,柬埔寨内阁办公厅发布消息,内阁会议已正式通过关于政府-私营部门论坛(G-PSF)第19次会议改革措施的进展报告。
报告显示,在第19次政府-私营部门论坛中提出的179项改革措施中,截至2025年下半年,已有169项措施得到完全落实,落实率达94.4%。其余10项措施目前处于持续执行阶段,占比5.6%。该报告涵盖了论坛机制的整体进展,并作为各部委及机构加速解决剩余问题的依据。
根据柬埔寨发展理事会统计,2025年柬埔寨共登记投资项目630个,较2024年的414个增长约52%。投资总额约100亿美元,较2024年的69亿美元增长约44%。这些投资项目预计将为当地创造约44万个就业岗位。
📋 简要摘要 ▸
柬埔寨内阁会议通过改革进展报告,显示政府-私营部门论坛(G-PSF)第19次会议提出的179项措施中,94.4%已完全落实。2025年柬埔寨吸引投资项目630个,总额约100亿美元,创造约44万个就业岗位。
📋 完整原文 ▸
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
...................
សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួម នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង ស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥នេះ មានវិសាលភាពគ្របដណ្តប់លើវឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពលើការដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយវិស័យឯកជនក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩។ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុប ១៧៩ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចបានពេញលេញចំនួន ១៦៩វិធានការ ស្មើនឹង ៩៤,៤% កើនឡើងចំនួន ៣វិធានការ និងវិធានការដែលកំពុងអនុវត្តចំនួន ១០វិធានការ ស្មើនឹង ៥,៦%។
បរិយាកាសធុរកិច្ចនិងវិនិយោគរបស់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងមានភាពកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ដោយឈរលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង (កើនឡើងប្រមាណ៥២% បំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង) ក្នុងទំហំទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក (កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤ ដែលមាន ៦,៩ប៊ីលានដុល្លារអាម៉េរិក) គ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។ តួលេខដ៏ត្រចះត្រចង់នេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើព្រះរាជាណាចក្រកម្ពុជា៕