ABA Mobile 推出“大宋干”新年主题设计
| 子分类 | 综合资讯 |
| 地点 | 柬埔寨 |
| 发布时间 | 2026-04-10 11:25 |
详情描述
ABA银行发布了由柬埔寨艺术家设计的“大宋干”新年主题,用户可通过更新ABA Mobile应用体验融合传统文化与现代设计的界面。该设计旨在通过紫色调与传统元素,为用户带来新年祝福与文化美感。
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/rXiqZoF9dN4
មហាសង្ក្រាន្ដ របស់ ABA Mobile រចនាដោយវិចិត្រករខ្មែរពិតៗ ដែលលើសរូបភាពបញ្ញានិម្មិត – ជាផ្ទាំងទស្សនីយភាពដ៏ប្រណីត លម្អិតគ្រប់ជ្រុងជ្រោយ រំលេចមរតកវប្បធម៌ ស្របតាមក្បួនតម្រាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ 🇰🇭
ដំណើរឆ្នាំថ្មី ចាប់ផ្ដើមជាមួយនឹងការយាងចុះរបស់ ទេពធីតា រាក្យសាទេវី នាំមកនូវសិរីសួស្ដី សុខៈពលៈ និងភាពរុងរឿងត្រចះត្រចង់ 💜
ចាប់ពី ការរចនារំលេចពន្លឺពណ៌ស្វាយស្រទន់ ដែលជាពណ៌មង្គលតាមតម្រាឆ្នាំថ្មី រហូតដល់ផ្ទាំងគំនូរ និងជម្រើសរូបប៊ូតុងនីមួយៗ – គ្រប់ចំណុច ត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដើម្បីបង្ហាញលោកអ្នកនូវអត្ថន័យ និងគុណតម្លៃពិតនៃបុណ្យប្រពៃណីជាតិយើង។
📲 ចុចឲ្យជាប់លើអេក្រង់ដើម ABA Mobile ជ្រើសរើសម៉ូដរចនា មហាសង្ក្រាន្ដ ដើម្បីឲ្យគ្រប់ប្រតិបត្តិការមានសិរិសួស្ដី រំលេចប្រពៃណីដ៏ផូរផង់ និងរស់វើកនៅលើអេក្រង់។ នាំយកមរតកវប្បធម៌ខ្មែរយើងតាមខ្លួនជារៀងរាល់ថ្ងៃ និងចូលរួមលើកកម្ពស់ស្នាដៃដើមរបស់វិចិត្រករខ្មែរយើង។
📲 ដោនឡូត ABA Mobile ឥឡូវ៖ aba.onelink.me/oRF8/ABAmobile
#ABABank #ABAMobile #MohaSangkranTheme