卫生部长主持第128期领导力与创新培训

发布时间2026/08/18 20:30

详情描述

2026年8月18日下午,柬埔寨卫生部长秦拉主持第128期领导力与创新培训。此次培训以视频会议形式举行,共有2803名卫生部各级官员参加。 秦拉在会上通报了卫生部参加第9届亚太地区议员会议的相关成果,并对卫生部各级官员在提升医疗卫生领域水平方面所作的努力表示认可,相关工作已获得世界卫生组织区域领导层的肯定。 针对领导力建设,秦拉强调,在面临困难或不确定性时,领导者应发挥桥梁作用,支持团队克服障碍。他要求卫生系统领导者通过深入研究潜在问题,增强自身应对不确定性的能力,从而最大限度地减少负面影响,确保医疗护理及公共卫生工作的有效开展。 此外,贡布省安哥杰县安哥小山卫生中心在会上分享了工作经验。该中心于2025年被评为模范卫生中心,目前已实现全天候24小时、每周7天的医疗服务,并重点介绍了其在维护内部团结及促进社区参与方面的实践。
📋 简要摘要 ▸
卫生部长秦拉主持第128期领导力与创新培训,强调领导者在困难时期应发挥桥梁作用,共2803名官员参加。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ» — ថ្ងៃអង្គារ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨០៣នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផល នៃការចូលរួមរបស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៩ និងថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាពង្រឹងវិស័យសុខាភិបាលនាពេលកន្លងមក រហូតទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោកថ្នាក់តំបន់។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពន្យល់បន្ថែមពីការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជា ទាំងក្នុងការងារថែទាំព្យាបាល ការងារសុខភាពសាធារណៈ និងការងារដឹកនាំនៅក្នុងវិស័យសុខាភិបាល និងបានជំរុញឱ្យអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាលបង្កើននូវភាពប្រាកដប្រជានៅក្នុងខ្លួន តាមរយៈការសិក្សាស្វែងយល់ពីបញ្ហាដែលអាចនឹងកើតមាន ដើម្បីកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីភាពមិនប្រាកដប្រជា។ ជាមួយគ្នានេះ មណ្ឌលសុខភាពអង្គភ្នំតូច ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិអង្គរជ័យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ក៏បានចែករំលែកនូវវឌ្ឍនភាពរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូនៅឆ្នាំ២០២៥ និងបានរំលេចនូវការតាំងចិត្តរបស់ខ្លួនក្នុងការផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងការរក្សាសាមគ្គីភាពផ្ទែក្នុង និងកិច្ចសហការចូលរួមរបស់សហគមន៍។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)