柬埔寨卫生部长视察医疗服务并部署高棉新年医疗保障工作
分类政务新闻
事件时间2026年4月11日
地点茶胶省
来源柬埔寨卫生部
发布时间2026/04/11 16:03
详情描述
卫生部长在出席德崇扶南运河项目开工仪式期间,视察了当地医疗服务并慰问医护人员。部长要求各级医疗机构在即将到来的高棉新年期间做好充分准备,确保民众能获得高质量的医疗服务。
📋 完整原文 ▸
ក្នុងឱកាសចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រេីសេវាសុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ និងកំពុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដោយត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាក្នុងការបម្រើសេវាថែទាំ ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ មិនបានទទួលការបម្រើសេវានោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋ ដេីម្បីស្វែងយល់ពីសុខភាព និងការបម្រេីសេវារបស់មន្រ្តីសុខាភិបាលនៅក្នុងមូលដ្ឋានផ្ទាល់ ដែលទទួលបានមតិប្រឡប់ មានការទុកចិត្ត និងពេញចិត្តនូវគុណភាព ចំពោះការបម្រើសេវារបស់ក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុននេះ សូមមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ដេីម្បីរួមគ្នាបន្តដំណើរឆ្នោះទៅរកគោលដៅរួមមួយ គឺសុខភាពប្រជាពលរដ្ឋ។
ខេត្តតាកែវ៖ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)