柬埔寨向联合国控诉泰方侵略 2025年冲突致64万人流离失所



分类国际政治
事件时间2026-05-21
地点纽约联合国总部
来源柬埔寨通讯社
发布时间2026/05/22 07:41
详情描述
2026年5月21日,柬埔寨常驻联合国代表高嘉在纽约联合国总部出席安理会关于“武装冲突中平民保护”的公开会议。
高嘉在会上指出,2025年7月及12月,泰方对柬埔寨发动的两次侵略行为造成了严重的人道主义危机。冲突导致柬埔寨境内64.9万名平民流离失所,大量民用基础设施遭到破坏,世界文化遗产柏威夏寺也受到严重损毁。
据柬埔寨通讯社(AKP)报道,尽管停火协议已经生效,但截至2026年5月21日,仍有30,934名柬埔寨难民无法返回家园,其中包括15,942名女性和10,356名儿童。高嘉表示,泰军目前仍在部分村庄区域设置铁丝网并放置集装箱,持续占领当地居民的住所。
📋 简要摘要 ▸
柬埔寨常驻联合国代表高嘉在安理会会议上指出,2025年泰方两次侵略行为导致柬埔寨64.9万平民流离失所,大量民用基础设施及柏威夏寺受损。截至2026年5月21日,仍有30,934名难民因泰军占领无法返乡。
📋 完整原文 ▸
តំណាងកម្ពុជា ប្រាប់ក្រុមប្រឹក្សា អ.ស.ប ថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាចំនួនពីរលើក ក្នុងឆ្នាំ២០២៥ បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ, ជនភៀសសឹកជាង ៦៤ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ
(AKP) ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី "កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ" រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក នៅរសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។
ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣០ ៩៣៤នាក់ទៀត (ស្រ្តី១៥ ៩៤២នាក់ និងកុមារ ១០ ៣៥៦នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia