旅游部海口举办柬埔寨旅游路演 推广免签政策吸引客流










分类旅游
事件时间2026-05-22
地点中国海口
来源柬埔寨旅游部
发布时间2026/05/22 20:00
详情描述
2026年5月22日,柬埔寨旅游部在中华人民共和国海南省海口市举办“柬埔寨旅游路演”活动。柬埔寨旅游部部长胡哈(Hout Hak)主持开幕式并发表讲话。出席活动的嘉宾包括海南省旅游和文化广电体育厅副厅长刘成、柬埔寨驻海南总领事伊索坤、海口市政府代表,以及中国旅游企业负责人、投资者和媒体代表,共计约150人参加。
胡哈在致辞中表示,柬中两国拥有深厚的历史友谊,旅游业及人文交流是构建柬中命运共同体的重要支柱。他强调,柬埔寨致力于为包括中国游客在内的全球旅客提供安全、舒适且便捷的旅游环境,并将持续优化旅行便利化措施,提升服务质量与接待水平。
此次路演旨在通过B2B平台,加强柬中旅游业者之间的合作,拓展合作伙伴关系,促进两国游客往来。活动期间,柬埔寨方面重点推介了针对中国游客的免签政策,并推广“绿色旅游”计划。柬方邀请中国游客前往体验柬埔寨的自然风光、文化遗产、海岸线资源、康养旅游及特色美食。
📋 简要摘要 ▸
旅游部部长在海口主持“柬埔寨旅游路演”活动,向中国旅游企业及投资者推介柬埔寨免签政策及“绿色旅游”计划。活动吸引约150名代表参与,旨在通过B2B平台加强中柬旅游合作,提升柬埔寨作为安全、便捷旅游目的地的国际形象。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលក្រុងហៃគូរៀបចំ ព្រឹត្តិការណ៍ B2B «Cambodia Tourism Roadshow To China» ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន
តបតាមការអញ្ជើញរបស់រដ្ឋបាលក្រុងហៃគូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន» នៅទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក Liu Cheng អគ្គនាយករងមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងកីឡានៃខេត្តហៃណាន, លោក អ៉ីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន, តំណាងរដ្ឋបាលក្រុងហៃគូ, ប្រធានសហគ្រាសទេសចរណ៍ចិនធំៗ និងវិនិយោគិន ចិនជាច្រើនរូប អ្នកសារព័ត៌មានប្រចាំខេត្ត សរុបប្រមាណជាង ១៥០រូប។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាបងប្អូន និងជាមិត្តដែកថែបដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ហើយវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរនៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តពង្រឹងយន្តការសម្រួលការធ្វើដំណើរ លើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ និងភាពសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសអញ្ជើញ និងស្វាគមន៍ភ្ញៀវទេសចរចិន មកទទួលយកបទពិសោធន៍ថ្មីៗ និងសម្បូរបែប តាមរយៈយុទ្ធនាការដ៏ពិសេស២ក្នុងពេលតែមួយ "ការលើកលែងទិដ្ឋាការ" និង «ទស្សនាកម្ពុជានារដូវកាលបៃតង» ដែលភ្ញៀវទេសចរបានមកសាកល្បងផ្ទាល់ពីសក្តានុពលទេសចរណ៍ ធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រ ទេសចរណ៍សុខុមាលភាព និងទេសចរណ៍ម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។
សូមជម្រាបជូនថា កម្មវិធី Cambodia Tourism Roadshow នេះជាវេទិកាធុរកិច្ច (B2B) ដ៏សំខាន់សម្រាប់វិស័យឯកជនកម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូថ្មីៗ និងជំរុញការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។
កម្មវិធីទី៥ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងហៃគូ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។