磅清扬市发生严重车祸 摩托车被撞致1死1伤 肇事车逃逸
分类治安
事件时间2026-06-04 18:30
地点磅清扬市
来源热闻24小时
发布时间2026/06/05 08:45
详情描述
2026年6月4日晚6时30分,磅清扬省磅清扬市发生一起严重交通事故,造成1人死亡、1人重伤。
事故地点位于国道5号线第90至91公里处,即磅清扬市磅清扬分区洛德特村(Phum La Teuk Trei)的一处十字路口,具体位置在Phkay Preuk旅馆对面。
据警方初步报告,当时一辆灰色尼克(NEX)摩托车(车牌号:磅清扬1M.6675)由15岁的乌尔·拉克萨(Ul Raksa)驾驶,后座搭载14岁的莫恩·拉克萨(Moeun Raksa),两人均居住在磅清扬省罗里亚皮尔县。摩托车沿国道由北向南行驶,行至上述路口时,被一辆从东向西横穿马路的未知车辆猛烈撞击。
事故导致驾驶员乌尔·拉克萨当场死亡,后座乘客莫恩·拉克萨重伤,已被送往磅清扬省立医院救治。肇事车辆在事故发生后逃离现场,目前警方正在对车辆及驾驶员身份进行调查。
警方在完成现场勘查后,已将死者遗体移交家属处理后事,涉事摩托车被扣押在警局以待进一步处理。
📋 简要摘要 ▸
6月4日晚,磅清扬市发生一起严重交通事故。一辆摩托车在行驶至国道5号线十字路口时,被一辆横穿马路的未知车辆撞击,导致摩托车驾驶员当场死亡,后座乘客重伤送医。目前肇事车辆逃逸,警方正在追查。
📋 完整原文 ▸
រថយន្តបុកម៉ូតូក្នុងផ្លូវខ្វែងទិសក្នុងក្រុងកំពង់ឆ្នាំងបង្កឲ្យយុវជនម្នាក់បានស្លាប់និងម្នាក់រករបួសធ្ងន់
ខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសជាទម្ងន់ បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទី យប់ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ នៅផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៩០ និងលេខ ៩១ ចំណុចផ្លូវខ្វែងទិស ទល់មុខផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M.6675 បើកបរដោយយុវជន ឈ្មោះ អ៊ុល រក្សា អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានដឹកយុវជនម្នាក់ទៀតពីក្រោយឈ្មោះ មឿន រក្សា (ឈ្មោះរក្សាដូចគ្នា) អាយុ ១៤ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរដូចគ្នា ។បានធ្វើដំណើរពីវិមានឯករាជ្យសំដៅទៅទួលក្រឡាញ់ ក្នុងដំណើរពីជើងទៅត្បូង លុះ មកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបាន ធ្វើដំណើរឆ្លងផ្លូវពីទិសខាងកើតទៅលិច បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះអ៊ុល រក្សា បានស្លាប់នៅនឹងកន្លែង ចំណែកយុវជនម្នាក់ទៀតជិះពីក្រោយបានរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ដោយឡែក រថយន្តបង្ករបានរត់គេចខ្លួនបាត់ស្រមោល ដែលពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណរថយន្តនិងអ្នកបើកបរ។
ក្រោយពិនិត្យធ្វើការរបស់វែងសមត្ថកិច្ចនគរបាលបានប្រគល់សពយុវជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកដើម្បីបន្តនីតិវិធី។
សូមរំលឹកថាជារឿយៗចំណុចផ្លូវបំបែកខ្វែងទិស មុខផ្ទះសំណាក់ផ្កាយព្រឹក ចំណុចផ្លូវបែកជា៤ ជាប់របងវិទ្យាល័យព្រះបាទសុរាម្រិត គឺ តែងមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ហើយកើតឡើងម្ដងៗធ្ងន់ធ្ងររហូតមានបាត់បង់ជីវិតមនុស្សទៀតផង ។ប្រជាពលរដ្ឋសំណូមពរថា រាល់ផ្លូវ បំបែកខ្វែង ទិសក្នុងក្រុងកំពង់ឆ្នាំង ទាំងផ្លូវវាងក្រុង ទាំងផ្លូវក្នុងក្រុង ទាំងអស់គួរតែមានភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប)។