柬埔寨卫生部启动全球基金第八轮援助申请 聚焦三大传染病防控

分类公共卫生
地点金边
来源柬埔寨卫生部
发布时间2026/05/23 16:27

详情描述

2026年5月22日下午,柬埔寨卫生部在金边总部召开会议,由卫生部国务秘书兼全球基金项目主任约克·桑巴特主持,旨在为申请全球基金第八轮(GC8)援助资金进行筹备。 此次会议重点讨论了艾滋病、结核病及疟疾三大传染病的防控优先事项、活动整合策略以及预算规划。会议明确了两大核心目标:一是审查各国家项目中心的防控战略,并将优先活动整合至基层医疗服务体系中;二是核对由三个国家项目中心制定的各项预算计划。 约克·桑巴特在会上要求各国家项目负责人,需根据提供的矩阵表格,全面规划并细化各类资金来源的预算,并按规定时限提交。同时,她强调各项目应考虑跨项目整合,将预算分配重点向强化卫生系统韧性倾斜,以提升基层医疗服务的整体效率与质量。 出席此次会议的人员包括卫生部副国务秘书毛·坦昂、全球基金项目行政与财务主管托·索潘,以及国家艾滋病、性病与皮肤病中心、国家结核病与麻风病防治中心、国家健康促进中心、国家疟疾与寄生虫病防治中心的相关负责人及工作组代表。
📋 简要摘要 ▸
柬埔寨卫生部国务秘书约克·桑巴特主持会议,讨论艾滋病、结核病及疟疾防控的优先事项与预算整合。会议旨在为申请全球基金第八轮(GC8)援助做准备,重点将防控资源整合至基层医疗服务,以提升公共卫生系统应对能力。
📋 完整原文 ▸
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព សកម្មភាពសមាហរណកម្ម និងទិដ្ឋភាពថវិកា នៃកម្មវីធីអេដស៍ របេង និងកម្មវិធីជំងឺគ្រុនចាញ់ —— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព សកម្មភាពសមាហរណកម្ម និងទិដ្ឋភាពថវិកា នៃកម្មវីធីអេដស៍ របេង និងកម្មវិធីជំងឺគ្រុនចាញ់ សម្រាប់ការស្នើសុំកញ្ចប់ថវិកាជំនួយជុំទី៨ (GC8) របស់មូលនិធិសកល។ គោលបំណង នៃកិច្ចប្រជុំគឺ ១) ពិនិត្យ និងពិភាក្សាទៅលើយុទ្ធសាស្រ្ត សកម្មភាពអាទិភាពសំខាន់ៗ របស់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ និងសមារណកម្មសកម្មភាពអាទិភាពទៅក្នុងសេវាថែទាំសុខភាពបឋម ២) ពិនិត្យ និងពិភាក្សាលើផែនការថវិកាទៅតាមប្រភពថវិកាផ្សេងៗ ដែលបានរៀបចំដោយកម្មវិធីជាតិទាំងបី។ ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានជំរុញ លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងជាមន្រ្តី នៃកម្មវិធីជាតិ សូមវពិនិត្យ និងរៀបចំផែនការថវិកា ឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមប្រភពថវិកានិមួយៗ ដែលកម្មវិធីជាតិទទួលបាន ដោយប្រើប្រាស់តារាងម៉ាទ្រីសដែលបានផ្តល់ជូន និងបញ្ជូនត្រឡប់មកវិញ ឱ្យបានទាន់ពេលវេលាដែលបានកំណត់។   ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្មវិធីជាតិទាំងបី ក្នុងការគិតគូរពិចារណាពីការវិភាជថវិកា ដើម្បីអនុវត្តសកម្មភាពការងារពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ (Cross-Program Integration) ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវា ជាពិសេសនៅកម្រិតការថែទាំសុខភាពបឋម (Primary Health Care) ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក តូ សុភ័ណ្ឌ ប្រធានគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោងមូលនិធិសកល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសើស្បែក លោកវេជ្ជបណ្ឌិត ហ៊ួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន តំណាងមកពីមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងក្រុមការងារពាក់ព័ន្ធ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)