洪森赴磅通省调研基层治理 强调提升公共服务效能
分类政治
事件时间2026-06-03 06:50
地点磅通省
来源新鲜报
发布时间2026/06/03 06:50
详情描述
2026年6月3日上午,柬埔寨代国家元首、最高枢密院主席洪森亲王赴磅通省,与当地各级议会、市、县、乡、分区官员及各部门领导举行座谈。此次活动共有约1500人参加,包括参议院和国会议员、国家工作组代表等。
洪森表示,此次调研属于其自2026年4月25日启动的“基层调研”系列活动之一。此前,他已先后前往磅湛、特本克蒙、磅士卑、茶胶、贡布、白马、柴桢、波罗勉、金边、磅清扬及菩萨等11个省市开展类似工作。
在座谈中,洪森强调了基层行政问责的重要性,要求地方官员切实履行职责,提升公共服务效能,并重点解决民众关心的诉求。此外,会议还就社会治安维护、打击各类犯罪、自然资源保护以及基层行政管理等议题进行了部署。
磅通省位于柬埔寨中部,总面积15061平方公里,下辖1个市、8个县、73个乡、8个分区及765个村,总人口约88万人。目前,该省正致力于提升旅游、投资及商业领域的吸引力,并持续推进农业、农工业及基础设施建设,包括道路、桥梁、水利设施、学校及医院的修缮与扩建。其中,省会斯登森市正通过改善河岸环境、建设滨河步道及公共健身设施等项目,进行城市面貌升级。
📋 简要摘要 ▸
洪森于6月3日赴磅通省,与当地各级议会及部门领导举行座谈。此次活动旨在加强基层行政问责,提升公共服务质量,并就社会治安、自然资源保护及行政管理等议题进行部署,以确保基层政府能更高效地解决民众诉求。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំសរុប ១៥០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១១ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI ខេត្តកំពង់ធំ ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃ ១៥ ០៦១គីឡូម៉ែត្រក្រឡា មានក្រុង១, ស្រុក៨, ឃុំ៧៣, សង្កាត់៨ និងមានភូមិ ៧៦៥ មានផ្លូវជាតិសំខាន់ៗចំនួន៥ខ្សែ គឺផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៥០សេ និងផ្លូវជាតិលេខ៦០បេ និងមានស្ទឹងចំនួន៤ ហូរកាត់ គឺស្ទឹងសែន ស្ទឹងជីនិត ស្ទឹងស្ទោង និងស្ទឹងតាំងក្រសាំង។ ខេត្តកំពង់ធំ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ២០៤ ៣៩៣គ្រួសារ ស្មើនឹង ៨៨០ ៨៩៦នាក់។
ខេត្តកំពង់ធំ បាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សសាំ ដើម្បីប្រែក្លាយសក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្ដាលប្រទេស សម្បូរទៅដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត«ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួសទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»។
គិតមកដល់ពេលនេះ ខេត្តកំពង់ធំ ទទួលបាននូវគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជាផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក សាលារៀន និងមន្ទីរពេទ្យជាដើម បាននិងកំពុងសាងសង់ ជួសជុល និងកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនេះការអភិវឌ្ឍក្រុងស្ទឹងសែន បាននិងកំពុងធ្វើឱ្យក្រុងស្ទឹងសែនប្រែមុខមាត់ថ្មី តាមរយៈការរៀបចំកែលម្អច្រាំង ការស្ថាបនា ផ្លូវដើរស្របតាមដងស្ទឹង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាកន្លែងហាត់ប្រាណសាធារណៈ និងផ្សាររាត្រីជាដើម។ ជាមួយគ្នានេះ ក៏មានការដំឡើងបង្គោលសូឡាបំភ្លឺនៅតាមបណ្ដោយដងផ្លូវជាតិលេខ៦ និងទីប្រជុំជនសំខាន់ៗ ចំនួន ៧ ០០០ដើម។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ មកកាន់ខេត្តកំពង់ធំនាពេលនេះ នឹងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕