柬泰边界谈判持续推进 洪玛奈强调法律依据
分类政治
事件时间2026-10-14
地点海牙
来源国龙新闻
发布时间2026/10/16 12:22
详情描述
柬埔寨首相洪玛奈于2026年10月15日通过官方渠道表示,国家间的边界谈判是政府对国家与人民承担的重要责任,必须建立在严谨的法律、技术及文件依据之上。他强调,边界工作需保持高度的审慎与耐心,以维护国家主权,严禁依据社交媒体、电视报道或未经证实的传闻作为谈判基础。
在解决边界问题的路径选择上,洪玛奈指出应根据实际情况采取相应机制。目前,柬埔寨正通过双边机制(JBC)推进陆地边界谈判,并利用国际机制处理海域边界问题,即依据《联合国海洋法公约》(UNCLOS)进行强制调解。
由柬埔寨副总理布拉索昆率领的代表团及法律专家组,已于2026年10月14日至18日期间,在荷兰海牙参加关于柬泰边界问题的相关法律程序。此次会议在常设仲裁法院(PCA)及国际法院(ICJ)举行,旨在通过《联合国海洋法公约》下的调解委员会进行第二轮磋商。
📋 简要摘要 ▸
洪玛奈总理重申边界谈判需基于法律与技术依据。柬泰双方于2026年10月14日至18日在海牙国际法院及常设仲裁法院进行相关法律程序。
📋 完整原文 ▸
សម្តេចធិបតី ៖ កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។
ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។
សូមជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦។
ប្រភព ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត