柬埔寨航空高管出席世界经济论坛 分享柬埔寨领导力

分类经济
事件时间2026-10-13
地点迪拜
来源公众资料
发布时间2026/10/20 19:11
详情描述
2026年10月13日至15日,柬埔寨航空首席执行官诺维苏(Nom Vissot)出席了在迪拜举办的“2026年世界经济论坛全球未来领导人年会”。本次会议汇集了来自商业、政府、教育及民间组织等领域的约500名领导者,共同探讨在全球技术变革、人口结构调整及地缘政治演变背景下,领导力应如何转型以应对经济与社会重塑。
诺维苏在会议期间表示,此次论坛的核心在于为未来做好准备,重点包括构建危机韧性、确立长远愿景以及建立关键合作伙伴关系,从而将不确定性转化为发展机遇。他强调,面对复杂多变的外部环境,领导者需具备快速学习、灵活适应的能力,并在路径不明朗时保持行动力。此外,会议还讨论了在人工智能深度融入决策过程的背景下,人类判断力、问责制与协作的重要性。
此前,诺维苏曾于今年参加了在中国大连举办的“世界经济论坛新领军者年会”(夏季达沃斯)。通过参与此类国际会议,诺维苏旨在确保柬埔寨能够参与全球对话,并借此机会引入新的理念、建立联系并挖掘发展机遇。他认为,作为全球青年领导者,其职责在于通过国际交流与合作,将全球视野转化为推动柬埔寨国家发展的实际成果,并为柬埔寨年轻一代提供更广阔的思考空间。
📋 简要摘要 ▸
柬埔寨航空首席执行官诺维苏出席在迪拜举办的世界经济论坛未来领导人会议,分享关于领导力及柬埔寨经济发展潜力的见解。
📋 完整原文 ▸
**លោក ណម វិស្សុត បានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងឌូបៃ
និងចែករំលែកទស្សនៈឆ្លុះបញ្ជាំងអំពី ភាពជាអ្នកដឹកនាំ និងសក្តានុពលរបស់កម្ពុជា**
**រាជធានីភ្នំពេញ កម្ពុជា — ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦** — **លោក ណម វិស្សុត** ប្រធាននាយកប្រតិបត្តិ
**ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា** បានចូលរួមក្នុង **កិច្ចប្រជុំប្រចាំឆ្នាំនៃអនាគតអ្នកដឹកនាំពិភពលោក ២០២៦** របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Annual Meeting of Global Future Leaders 2026) ដែលបានប្រារព្ធឡើងនៅទីក្រុងឌូបៃ កាលពីថ្ងៃទី ១៣ ដល់ ១៥ ខែតុលា ឆ្នាំ ២០២៦ នេះ។
កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងអ្នកមគ្គុទ្ទេសក៍ជំនាញប្រមាណ ៥០០ នាក់ មកពីវិស័យធុរកិច្ច
រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមក អំពីរបៀបដែលភាពជាអ្នកដឹកនាំត្រូវតែវិវឌ្ឍ ខណៈដែល ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ប្រជាសាស្ត្រ និងភូមិសាស្ត្រនយោបាយ កំពុងតែរៀបចំទម្រង់សេដ្ឋកិច្ច និងសង្គមឡើងវិញ។
សម្រាប់លោក ណម វិស្សុត ខ្លឹមសារនៃវេទិកាពីទីក្រុងឌូបៃមិនមែនជាការព្យាករណ៍អនាគតនោះទេ ប៉ុន្តែជាការត្រៀមខ្លួនសម្រាប់អនាគត ពោលគឺការកសាងភាពធន់នឹងវិបត្តិ ចក្ខុវិស័យមើលឃើញវែងឆ្ងាយ និងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីប្រែក្លាយភាពមិនប្រាកដប្រជា ទៅជាឱកាស។
«យើងទាំងអស់គ្នានឹងមិនមានចម្លើយសម្រាប់គ្រប់បញ្ហាទាំងអស់នោះទេ។ អ្វីដែលសំខាន់នោះគឺថា បានរៀនសូត្របានលឿនប៉ុណ្ណា អាចសម្របខ្លួនបានល្អកម្រិតណា ហើយថាតើយើងមានភាពក្លាហានក្នុងការធ្វើសកម្មភាពដែរឬទេ នៅពេលដែលផ្លូវនៅខាងមុខមិនទាន់មានភាពច្បាស់លាស់នៅឡើយ។»
កិច្ចពិភាក្សាទាំងនេះ ក៏បានពង្រឹងបន្ថែមនូវសារៈសំខាន់នៃការវិនិច្ឆ័យរបស់មនុស្ស គណនេយ្យភាព និងកិច្ចសហការ ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កាន់តែត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការសម្រេចចិត្ត។
កិច្ចប្រជុំនៅទីក្រុងឌូបៃនេះ ធ្វើឡើងបន្ទាប់ពីការចូលរួមរបស់លោក វិស្សុត កាលពីដើមឆ្នាំនេះ នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំនៃសមាជិកដឹកនាំថ្មីរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (Annual Meeting of the New Champions) នៅទីក្រុង Dalian ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាវេទិកា Summer Davos។
ពីទីក្រុង Dalian រហូតដល់ទីក្រុងឌូបៃ គោលបំណងពិតប្រាកដគឺលើសពីការចូលរួមទៅទៀត នោះគឺជាការធានាបានថា កម្ពុជាគឺជាផ្នែកមួយនៃការសន្ទនាក្នុងការរៀបចំអនាគត ដោយនាំយកមកវិញនូវគំនិត ទំនាក់ទំនង និងឱកាសថ្មីៗ ត្រលប់មកប្រទេសកម្ពុជាវិញ។
កម្ពុជាមានរឿងជាច្រើនរបស់កម្ពុជាដែលត្រូវអធិប្បាយ មានគំនិតដែលត្រូវចូលរួមចែករំលែក និងមានយុវជនជំនាន់ក្រោយដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការគិតឱ្យបានទូលំទូលាយហួសពីការកម្រិតព្រំដែនរបស់ខ្លួន។ ការចូលរួមជាសកលមានអត្ថន័យបំផុត គឺនៅពេលដែលយើងអាចបំប្លែងទៅជាផលវិជ្ជមាននៅក្នុងប្រទេសយើង។»
សម្រាប់លោក ណម វិស្សុត នេះជាតម្លៃពិតប្រាកដនៃការក្លាយជាអ្នកដឹកនាំវ័យក្មេងពិភពលោក រួមមានការរៀនសូត្រជាសកល ការកសាងស្ពានទំនាក់ទំនង និងការប្រែក្លាយការចូលរួមនៅលើឆាកអន្តរជាតិ ទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ជាធាតុចូលក្នុងការអភិវឌ្ឍប្រទេសជាតិ។