柬埔寨棕榈叶经文委员会召开会议 推进国家文化遗产保护







分类文化
事件时间2026-07-07
地点金边
来源柬埔寨司法部
发布时间2026/07/07 15:31
详情描述
2026年7月7日上午,柬埔寨棕榈叶经文委员会在金边召开第二次会议。此次会议由柬埔寨文化艺术部部长彭萨科纳主持,司法部国务秘书埃占马卡拉代表司法部副总理兼部长高乐出席,委员会成员及相关领导参加会议。
棕榈叶经文委员会的主要职责是制定国家战略与政策,负责柬埔寨境内棕榈叶经文的收集、整理、保护与修复工作。委员会需建立相关法律框架,监督各项保护政策的执行情况,并协调各方力量,致力于追回流失海外的棕榈叶经文,同时负责向全球推广这一文化遗产。
在具体执行层面,委员会负责处理与经文保护相关的各类问题,并根据需要向学术委员会提出政策建议。此外,委员会计划研究建立专门的棕榈叶经文图书馆或博物馆,将其打造为学术研究与遗产保存中心。委员会还需定期编制工作报告,向政府汇报经文的收集、管理及推广进展。
📋 简要摘要 ▸
柬埔寨司法部与文化艺术部联合召开棕榈叶经文委员会第二次会议。该委员会负责制定国家战略,旨在收集、保护、修复并向全球推广柬埔寨棕榈叶经文,同时计划建立专门的图书馆或博物馆进行学术研究与遗产保存。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសាស្ត្រាស្លឹករឹត នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
====================
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានចាក់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសាស្ត្រាស្លឹករឹត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិសសភាចារ្យ ភឿន សុកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ. និងក៏មានការងារអញ្ជើញចូលរូមពីថ្នាក់នាំ សមាជិកនៃគណៈកម្មាធិការសាស្ត្រាស្លឹករឹត នៅទីស្តីការក្រសួង។
គណៈកម្មាធិការសាស្ត្រាស្លឹករឹត មានតួនាទីនិងភារកិច្ច យ៉ាងសំខានក្នុងការពិនិត្យសម្រេចលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្រលើការងារប្រមូល ចងក្រង ការពារ ថែរក្សាសាស្ត្រាស្លឹករឹតទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការសាស្ត្រាស្លឹករឹត ត្រូវរៀបចំក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធការថែរក្សា ការការពារ និងការផ្សព្វផ្សាយសាស្ត្រាស្លឹករឹត រួចត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្ត្រលើការងារ ប្រមូល ចងក្រង ការពារ ថែរក្សាសាស្ត្រាស្លឹករឹតទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវធ្វើការសហប្រតិបត្តិការនិងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនូវសាស្ត្រាស្លឹករឹត ដឹកនាំការងារផ្សព្វផ្សាយសាស្ត្រាស្លឹករឹត។
គណៈកម្មាធិការសាស្ត្រាស្លឹករឹតមានតួនាទី និង ភារកិច្ចលើកសំណើនិងចាត់វិធានការដោះស្រាយបញ្ហាពាក់ព័ន្ធការប្រមូល ការការពារ ការថែរក្សា និងការផ្សព្វផ្សាយសាស្ត្រាស្លឹករឹតស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនលើកសំណើសុំអនុសាសន៍ គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធការថែរក្សា ការការពារ និងការអភិវឌ្ឍសាស្ត្រាស្លឹករឹតពីប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាំបាច់, សិក្សារៀបចំបង្កើតបណ្ណាល័យ និង/ឬសារមន្ទីរសាស្ត្រាស្លឹករឹតសម្រាប់ជាកន្លែងអភិរក្សនិងស្រាវស្រាវ អំពីសាស្ត្រាស្លឹករឹត និងរៀបចំរបាយការណ៍ស្តីពីការប្រមូល ការគ្រប់គ្រង និងការផ្សព្វផ្សាយប្រចាំឆមាសនិងឆ្នាំ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេចអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។