澜湄合作经贸对接会在昆明举办 聚焦跨境物流与投资
分类经济
事件时间2026-06-16
地点中国昆明
来源柬埔寨发展合作委员会
发布时间2026/06/19 11:25
详情描述
2026年6月16日,澜湄合作经贸对接会在中国昆明举行。本次会议主题为“提升贸易与投资便利化服务,促进跨境经济合作”,旨在通过多方协作,推动区域经济一体化发展。
柬埔寨投资委员会副秘书长苏恩·索帕出席会议并致辞。云南省商务厅副厅长马俊,以及来自柬埔寨、中国、老挝、泰国、越南和缅甸等澜湄六国的相关政府部门代表、投资商与企业界人士共约300人参加了此次活动。
会议主要围绕三个核心目标展开:一是推广澜湄各国的投资机会;二是开展企业对接(Business Matchmaking);三是建立政策交流平台,探讨投资、交通及物流领域的便利化措施,以加强区域与全球市场的互联互通。
在会议期间,各国相关部门代表分别就投资机会与便利化框架、市场互联互通与跨境贸易促进、基础设施及物流网络发展等议题进行了专题汇报。
苏恩·索帕在发言中对此次会议的组织工作表示认可,并对中国政府及澜湄各国在推动区域合作项目实施过程中提供的支持与协作表示感谢。
📋 简要摘要 ▸
6月16日,澜湄合作经贸对接会在中国昆明举行,柬埔寨投资委员会副秘书长苏恩·索帕出席。会议旨在促进区域投资机会、开展企业对接及优化跨境贸易政策,吸引了来自澜湄六国的约300名代表参与。
📋 完整原文 ▸
ព្រឹត្តការណ៍ផ្គូផ្គងធុរកិច្ច និងវិនិយោគក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន”។
ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តការណ៍ផ្គូផ្គងធុរកិច្ច និងវិនិយោគក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន”។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក MA JUN អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម សាធារណការ និងដឹកជញ្ជូនកម្ពុជា, គណៈប្រតិភូតំណាងបណ្តាប្រទេសមេគង្គ-ឡានឆាងចំនួន ៥ ផ្សេងទៀត រួមមាន ចិន ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងវិនិយោគិន និងធុរជនក្នុងវិស័យពាក់ព័ន្ធសំខាន់ៗសរុបប្រមាណ ៣០០ នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន ០៣ រួមមាន៖ (១) លើកកម្ពស់ និងផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៃបណ្តាប្រទេសមេគង្គ-ឡានឆាង (២) ផ្គូផ្គងដៃគូធុរកិច្ច (Business Matchmaking) និង (៣) បង្កើតវេទិកាសម្រាប់ផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមកក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងកិច្ចសម្រួលនានាក្នុងវិស័យវិនិយោគ ដឹកជញ្ជូន និងភស្តុភារកម្ម ក៏ដូចជាការតភ្ជាប់ទីផ្សារតំបន់ និងសកលផងដែរ។
ស្ថិតក្នុងកម្មវិធីដ៏ឱឡារិកនេះ តំណាងក្រសួង ស្ថាប័នទទួលបន្ទុកវិស័យវិនិយោគ ពាណិជ្ជកម្ម ដឹកជញ្ជូន និងភស្តុភារកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង បានធ្វើបទបង្ហាញ ក្រោមប្រធានបទសំខាន់ៗ ចំនួន ៣ រួមមាន៖ (១) កាលានុវត្តភាពវិនិយោគ និងក្របខណ្ឌនៃកិច្ចសម្រួលនានា (២) ការតភ្ជាប់ទីផ្សារ និងការជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបណ្តាញភស្តុភារកម្មផងដែរ។
ថ្លែងក្នុងព្រឹត្តិការណ៍ខាងលើ ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការក្នុងការរៀបចំព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បណ្តាប្រទេសមេគង្គ-ឡានឆាង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានផ្តល់នូវការគាំទ្រក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ក្នុងការជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានជោគជ័យជាផ្លែផ្កាយ៉ាងត្រចះត្រចង់ស្របតាមការរំពឹងទុកផងដែរ។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook](https://www.facebook.com/cib.cdc.cambodia/)| 💳 [Telegram](https://t.me/cib_cdc_cambodia)