旅游部部长与青年经济联合会主席会晤,旨在加强技能培训合作,推










分类政策
事件时间2026-08-17
地点金边
来源柬埔寨旅游部
发布时间2026/08/18 08:44
详情描述
2026年8月17日,柬埔寨旅游部部长胡哈与柬埔寨青年经济联合会主席雷索帕在金边举行会晤,双方就加强旅游业技能培训及推动非正规经济发展达成合作共识。
在会谈中,雷索帕介绍了该联合会关于提升旅游专业技能、促进职业发展及扩大非正规经济活动的计划,并提出加强与高校教授及学生群体在旅游领域的交流合作。胡哈对该联合会在推动非正规经济发展方面取得的成果表示认可,并强调柬埔寨政府高度重视非正规经济的建设,通过能力建设及政策干预,旨在为民众创造更多就业机会与收入来源。
双方最终确定了四项核心合作方向:一是开展旅游专业技能培训,提升人力资源以满足市场需求;二是创造就业机会,促进旅游产业链中的职业发展;三是扩大非正规经济框架下的工作范围,提升旅游业的社会认知度;四是双方同意签署谅解备忘录,建立正式合作框架以落实各项工作。
📋 简要摘要 ▸
旅游部部长与青年经济联合会主席会晤,旨在加强技能培训合作,推动旅游业非正规经济发展。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជំនាញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគម្រោងនៃការស្នើសុំកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ជាមួយបណ្តាញសាស្ត្រាចារ្យ និងនិស្សិតឱ្យកាន់តែសកម្មថែមទៀត ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សមាគម ក្រោមការដឹកនាំរបស់ឯកឧត្តមឧកញ៉ាប្រធាន និងការចូលរួមរបស់សហការីគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និងធានាអនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៤៖
១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារនៅក្នុងវិស័យទេសចរណ៍។
២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗនៅតាមខ្សែច្រវាក់ផលិតកម្មនៃវិស័យទេសចរណ៍។
៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។
៤.ឯកភាពរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយជំនាញទៅជាមុខរបរ មុខរបរទៅជាប្រាក់ចំណូល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់។
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។