干拉省诊所医疗事故致儿童死亡 诊所赔偿9000美元










分类社会
地点干拉省
来源热闻24小时
发布时间2026/08/27 08:46
详情描述
据Hotnews24h报道,干拉省基恩斯瓦县发生一起医疗事故,一名儿童在诊所接受治疗期间不幸死亡。
死者名为苏昆·维烈(Sokun Virak),男,出生于2023年11月9日,家住基恩斯瓦县普密通乡。2026年8月25日上午,因发烧被家人送往位于基恩斯瓦县库基乡的一家儿童诊所就医。该诊所负责人为安·皮拉(On Phirum)医生,诊所招牌显示其在国家儿童医院工作。
经诊所检查,患儿被诊断为登革热,随后被安排住院输液。当日下午,患儿出现身体不适并试图拔掉输液管,至当晚不幸死亡。事发后,诊所方面要求家属将患儿送往基恩斯瓦县转诊医院,经院方确认患儿已无生命体征。
事发当晚,在库基乡警察局的协调下,死者家属与诊所代表达成赔偿协议。诊所同意向家属赔偿9000美元,并额外支付200万瑞尔作为丧葬费,双方以此结案,家属不再追究法律责任。
针对此事件,基恩斯瓦县警察局局长普隆·索南(Prom Somnang)表示,赔偿属于双方协商范畴,但案件的法律程序已移交法院处理。基恩斯瓦县卫生局局长亨·腾索南(Heng Theng Somnang)表示,目前尚不清楚患儿的具体死因,需进一步调查是药物过敏还是医疗技术失误所致,目前尚未对安·皮拉医生采取拘留措施。
📋 简要摘要 ▸
干拉省一诊所发生医疗事故导致一名儿童死亡,诊所已向家属赔偿9000美元及200万瑞尔丧葬费以结案。
📋 完整原文 ▸
**ស្លាប់កុមារក្នុងគ្លីនិក នៅស្រុកកៀនស្វាយ ម្ចាស់គ្លីនិកផ្ដល់សំណង៩.០០០ដុល្លារ និងចូលបុណ្យចំនួន២លានរៀលបន្ថែមទៀត!
(កណ្តាល)៖ ពិតជាអាណោចអាធ័មខ្លាំងណាស់! កុមារម្នាក់បានធ្វើទុក្ខនិងដាច់ខ្យល់ស្លាប់ក្នុងគ្លីនិក បន្ទាប់ពីមានអាការៈក្ដៅខ្លួនធម្មតា ពោលគឺចូលព្យាបាលពេលព្រឹក.លុះព្រលប់ថ្ងៃដដែល ស្លាប់តែម្ដង.!!។
ក្រោយស្លាប់អ្នកជំងឺបែបនេះ ម្ចាស់គ្លីនិក បានផ្ដល់សំណងដល់គ្រួសារសពចំនួន៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលបន្ថែមទៀតដើម្បីបញ្ចប់រឿង.!។
សូមជម្រាបថា កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ភេទប្រុស.កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ បានស្លាប់ក្នុង "បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ"ដែលមានទីតាំងនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៥.០៨.២០២៦ ខណៈផ្លាកយីហោគ្លីនិកមួយនេះ បានភ្ជាប់ថាវេជ្ជបណ្ឌិត អន ភារម្យ ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ.!។
បើតាមការបញ្ជាក់ពីអាជ្ញាធរ បានឲ្យ"ដើមរាំង"ដឹងថា ដំបូងឡើយកុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ គ្រាន់តែមានអាការៈក្ដៅខ្លួន..!ហើយនៅព្រឹកថ្ងៃទី២៥.០៨.២០២៦ ក្រុមគ្រួសារ ក៏បាននាំទៅពិគ្រោះជំងឺនៅគ្លីនិកខាងលើ!។
ក្នុងនោះ គ្រូពេទ្យក៏បានធ្វើការពិនិត្យដោយសន្និដ្ឋានថា"ជំងឺគ្រុនឈាម"និងតម្រូវឱ្យសំរាកក្នុងគ្លីនិក ដើម្បីវ៉ៃថ្នាំ ដាក់សេរ៉ូមដល់អ្នកជំងឺ.!។
លុះដល់រសៀល.ស្រាប់តែអ្នកជំងឺធ្វើទុក្ខឈឺចុកចាប់ និងបានព្យាយាមទាញសេរ៉ូមចេញពីដៃ រហូតដល់ព្រលប់ថ្ងៃទី២៥ដដែល! កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ក៏បានដាច់ខ្យល់ស្លាប់ក្នុងគ្លីនិកខាងលើតែម្ដង.!!។
ភ្លាមៗនោះ សង្ស័យម្ចាស់គ្លីនិក មានការភិតភ័យ ចង់បង្វែរអង្គហេតុ ក្នុងបំណងគេចពីទណ្ឌកម្មផ្លូវច្បាប់ និងការទទួលខុសត្រូវ ក៏ដេញឱ្យយកកុមាររងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ.!។
លុះដល់មន្ទីរពេទ្យបង្អែក គ្រូពេទ្យនៅទីនោះ បានប្រាប់មកវិញថា អ្នកជំងឺ សុគន្ធ វីរៈ ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារ យកសាកសពមកធ្វើបុណ្យតាមប្រពៃណី..!!។
ប្រភពដដែលបន្តទៀតថា ក្រោយស្លាប់កូនប្រុសបែបនេះ ក្រុមគ្រួសាររងគ្រោះក៏បានប្ដឹង លោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះ"ខាងលើ.!។
ទន្ទឹមនិងនោះ នៅយប់ទី២៥.០៨.២០២៦ ក៏មានការសម្របសម្រួលគ្នា រវាងតំណាងម្ចាស់គ្លីនិក និងគ្រួសារសព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរ.!។
ដោយគ្រួសាររងគ្រោះទាមទារសំណងចំនួន១០.០០០ដុល្លារ.ខាងគ្លីនិក.យល់ព្រមសង៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលទៀត ដើម្បីបញ្ចប់រឿង.ឈប់ប្ដឹងផ្ដល់.!។
*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី២៦.០៨.២០២៦"ដើមរាំង"បានព្យាយាមសុំការបំភ្លឺ ពីលោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ"តាមរយៈលេខ****093545480**** ប៉ុន្តែទូរស័ព្ទរបស់លោកខលពុំចូលឡើយ.!។
*រីឯលោក តាន់ ឈៀនផេង នាយប៉ុស្តិ៍នគរបាលគគីរ បានបដិសេធមិនបកស្រាយឡើយ!។
*ចំណែកលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានថ្លែងយ៉ាងដូច្នេះថា រឿងប្រគល់ទទួលសំណងជាសិទ្ធិរបស់ភាគីទាំង២!។
ប៉ុន្តែនីតិវិធីផ្លូវច្បាប់ លោកបានបញ្ជូនទៅកាន់តុលាការហើយ.!។
*លោក ហេង ថេងសំណាង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកៀនស្វាយ បានថ្លែងប្រាប់"ដើមរាំង"ថា មូលហេតុនៃការស្លាប់.គឺពុំទាន់ច្បាស់ទេ ដោយកំពុងសាកសួរ..!។
-ចំពោះសំណួរថា តើអាចឃាត់ខ្លួនវេជ្ជបណ្ឌិត អន ភារម្យ ឬទេ..!?។
-ត្រង់ចំណុចនេះលោក ហេង ថេងសំណាង បានឆ្លើយថា ពុំមានការឃាត់ខ្លួននោះទេ!។
ដោយត្រូវស្រាវជ្រាវឱ្យច្បាស់សិន! ថាតើស្លាប់ដោយសារប្រតិកម្មថ្នាំ ឬក៏ស្លាប់ដោយសារខុសបច្ចេកទេសគ្រូពេទ្យ.!!។
ខណៈសេរ៉ូម ដាក់បានប្រហែលកន្លះម៉ោង ទើបធ្វើទុក្ខ ឈានដល់ស្លាប់កុមាររងគ្រោះ!។
-ចំពោះលុយសំណង.៩.០០០ដុល្លារនិងលុយចូលបុណ្យ២លានរៀល លោក ហេង ថេងសំណាង អះអាងថា ខ្ញុំមិនដឹងនោះទេ..!!។
*លោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី បានថ្លែងថា ករណីខាងលើ លោកបានចាត់ឱ្យមន្ត្រីជំនាញ ចុះស៊ើបសួរតាំងពីព្រឹកម្ល៉េះ ពុំទាន់មានរបាយការណ៍អំពីមូលហេតុនោះទេ...!។
*ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរួមនិងមជ្ឈដ្ឋានខាងក្រៅទាមទារឱ្យស្ថាប័នតុលាការខេត្តកណ្ដាល ក្រសួងសុខាភិបាល មេត្តាចាត់វិធានការលើម្ចាស់"បន្ទប់ពិគ្រោះព្យាបាលជំងឺ"ខាងលើកុំមានការយោគយល់ឱ្យសោះ! ដើម្បីជាគំរូដល់គ្លីនិកដទៃទៀត កុំឱ្យមានការធ្វេសប្រហែស ក្នុងការព្យាបាលជំងឺ និងជៀសវាងការសន្និដ្ឋានជំងឺស្មានៗវ៉ៃថ្នាំមិនត្រូវ.បណ្ដាលឱ្យស្លាប់អ្នកជំងឺប្រភពចាន់ថនដើមរាំង៕**