洪玛奈:呼吁全国团结以维护国家主权与和平




文件类型讲话摘要
发布机构洪玛奈
生效日期2026年4月24日
适用范围柬埔寨全国
发布时间2026/04/24 21:42
政策详情
2026年4月24日,柬埔寨首相洪玛奈在柬埔寨青年联合会会议上发表讲话,就国家当前面临的外部环境及内部发展提出明确要求。
洪玛奈指出,近年来全球局势及国际秩序不确定性增加,柬埔寨作为主权国家,在2025年期间遭受了外部干预与不公正对待。这些经历表明,国家和平、政治稳定及民众生活随时可能面临风险。
针对上述挑战,洪玛奈呼吁全国人民必须超越个人利益,寻求共同点,加强内部团结与民族认同。他重申“高棉团结,高棉强大”的理念,强调历史经验证明,内部缺乏团结将为外部干预提供机会。因此,全体国民有义务维护国家统一,通过增强民族凝聚力与国家韧性,从根本上杜绝外部势力的渗透与干预。
洪玛奈强调,柬埔寨必须坚持自主发展的原则,在任何情况下都要保持国家社会进程的持续推进。每一位国民都是推动国家发展的参与者,应在困难时期保持坚定的意志,通过提升国家综合能力与自主性,共同捍卫国家主权与和平。
📋 简要摘要 ▸
洪玛奈在柬埔寨青年联合会会议上强调,面对全球不确定性及外部挑战,柬埔寨人民必须超越个人利益,加强内部团结与民族认同。他重申了“高棉团结,高棉强大”的理念,呼吁国民保持自主,共同维护国家和平、政治稳定及主权,以应对潜在的外部干预风险。
📋 完整原文 ▸
នាប៉ុន្មានឆ្នាំមកនេះ កម្ពុជាជាទីស្រឡាញ់របស់យើង បានឆ្លងកាត់រឿងរ៉ាវច្រើនជាបន្តបន្ទាប់ និងកត្តាជះពីខាងក្រៅក្នុងបរិការណ៍សកល និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលប្រែប្រួលមិនប្រាកប្រជា។ អ្វីដែលកើតឡើងកន្លងមក គឺជាអ្វីដែលយើងត្រូវសញ្ជឹងឆ្លុះបញ្ចាំងទាំងអស់គ្នាថា តើយើងនៅចង់គិតជាលក្ខណៈបុគ្គលម្នាក់ៗដាច់ដោយឡែក ឬយើងចង់ស្វែងរកចំណុចរួម ដើម្បីដើររួមគ្នាជាឆ្លុងមួយដ៏រឹងមាំសម្រាប់មាតុភូមិកម្ពុជា?
សម្រាប់ខ្ញុំ ចេញពីអ្វីដែលកើតឡើងផ្ទួនៗ រាប់ទាំងជំងឺរាតត្បាតកូវីដ១៩ ហើយចុងក្រោយការឈ្លានពាន និងភាពអយុត្តិធម៌ ដែលកម្ពុជាក្នុងនាមជាប្រទេសអធិបតេយ្យ បានទទួលរងនៅក្នុងឆ្នាំ២០២៥ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យដែលអាចឈានទៅរកការបាត់បង់សុខសន្តិភាព ស្ថិរភាពនយោបាយ និងប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។
ខ្ញុំចងចាំជានិច្ចនូវព្រះរាជបណ្តាំ សម្តេចតា ព្រះបរមរតនកោដ្ឋ “ខ្មែររួបរួម ខ្មែរខ្លាំង”។ មេរៀនប្រវត្តិសាស្ត្រក៏បានរំឭកយើងថា ប្រសិនបើខ្មែរខ្វះសាមគ្គីភាព នោះជាការបើកឱកាសឱ្យមានជ្រៀតជ្រែកពីខាងក្រៅ។ ផ្ទុយទៅវិញ បើយើងរួមគ្នាកសាងសាមគ្គីភាពផ្ទៃក្នុង ស្មារតីឯកភាពជាតិ អត្តសញ្ញាណជាតិឱ្យបានរឹងមាំ និងហ៊ានលះបង់តស៊ូ ដើម្បីជាតិ យើងនឹងអាចបិទច្រកមិនឱ្យមានការលូកដៃពីខាងក្រៅបាន ហើយនេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប ដាច់ខាតមិនត្រូវបណ្តោយឱ្យមានការបែកបាក់ឡើយ។
មេរៀនទាំងអស់នេះ បានដាស់តឿនយ៉ាងច្បាស់ថា យើងត្រូវគិតលើសពីបុគ្គលម្នាក់ៗ ស្វែងរកចំណុចរួមឱ្យច្រើន ហើយត្រូវខិតខំប្រឹងប្រែងរឹងមាំដោយខ្លួនឯង។ ទោះកាលៈទេសៈណាក៏ដោយ ដំណើរការនៃសង្គមជាតិរបស់យើងត្រូវតែទៅមុខ ហើយយើងម្នាក់ៗគឺជាចំណែកមួយក្នុងការរុញច្រាននាវាកម្ពុជាទៅមុខយ៉ាងស្វាហាប់។ ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវរួមគ្នា ដើរទៅមុខដោយភាពមោះមុត និងគិតគូរគ្រប់ជ្រុងជ្រោយ។ ក្នុងស្មារតីនេះ យើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីម្ចាស់ការលើខ្លួនឯង ពង្រឹងសាមគ្គីភាព ឯកភាពជាតិ សមត្ថភាព និងភាពធន់របស់ជាតិ។
គ្រប់ពេលវេលា ស្មារតីរបស់យើង នៅជាមួយជាតិ វីរកងកម្លាំងជួរមុខ និងបងប្អូនជនភៀសសឹកជានិច្ច។
———
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨, ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦