柬埔寨国家足球队赴日集训 备战2026现代杯


类型体育集训
时间2026-07-24
地点日本
组织柬埔寨足球联合会
发布时间2026/07/07 19:51
活动详情
柬埔寨足球联合会正式公布国家足球队参赛名单,备战2026年现代杯(ASEAN CHAMPIONSHIP HYUNDAI CUP)。本次赛事将于2026年7月24日至8月26日举行,柬埔寨队被分入A组。
为提升竞技状态,柬埔寨国家队将前往日本进行封闭式集训。主教练KOJI GYOTUKO对日本足球协会(JFA)提供的支持与协助表示感谢,并强调此次集训旨在通过高质量的训练,确保球员以最佳状态迎接比赛。
针对球员征召事宜,主教练表示,本次赛事安排在非国际比赛日期间,正值各俱乐部备战新赛季的关键阶段。他感谢各俱乐部在理解与配合下,允许球员加入国家队。经过与各俱乐部的沟通,部分球员需留守俱乐部履行职责,而最终入选的名单包含部分首次入选的球员,是目前国家队的最优阵容。
📋 简要摘要 ▸
柬埔寨国家足球队正式公布现代杯参赛名单,并将前往日本进行封闭式集训。本次赛事将于7月24日至8月26日举行,柬埔寨队被分入A组。主教练KOJI GYOTUKO表示,感谢各俱乐部在非国际比赛日期间对球员征召的支持。
📋 完整原文 ▸
**សហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាចេញបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជាត្រៀមប្រមូលផ្តុំហ្វឹកហាត់ ចូលរួមការប្រកួតពានរង្វាន់ ASEAN CHAMPIONSHIP HYUNDAI CUP 2026 ដែលកម្ពុជាស្ថិតក្នុងពូល A ហើយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។**
**លោកគ្រូបង្វឹក KOJI GYOTUKO បញ្ជាក់ថាសម្រាប់ការជ្រើសរើសកីឡាករត្រៀមការប្រកួត Hyundai Cup លើកនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទោះបីជាកម្មវិធីនេះធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។**
**ជាមួយគ្នានេះដែរ ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនដែលត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន។ ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលយើងជឿជាក់ថាសមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។**
**លោកនឹងរៀបចំការហ្វឹកហាត់ ឱ្យបានល្អបំផុតក្នុងអំឡុងជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត Hyundai Cup។**
**ជាចុងក្រោយ លោកសូមថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តចំពោះសមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនមុនការប្រកួត Hyundai Cup៕
**[Website](https://www.tiktok.com/@btvcambodia) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)