磅清扬省与柴桢省发生严重车祸 14名工人不幸遇难
分类突发新闻
事件时间2026-05-23 10:00
地点磅清扬省、柴桢省
来源新柬埔寨日报
发布时间2026/05/23 12:25
详情描述
2026年5月23日上午,柬埔寨磅清扬省与柴桢省先后发生两起严重的工人通勤车祸。据柬埔寨劳工与职业培训部统计,截至当日上午10时,两起事故共造成93名工人伤亡,其中14人不幸遇难,15人重伤,64人轻伤。在伤亡人员中,女性共计74人。
第一起事故发生在磅清扬省磅特拉县,涉及一辆大型货车与一辆运载工人的车辆相撞。该起事故共造成53名工人伤亡,其中9人死亡,9人重伤,35人轻伤。
第二起事故发生在柴桢省柴桢市,涉及两辆运载工人的车辆相撞。该起事故造成40名工人伤亡,其中5人死亡,6人重伤,29人轻伤。
事故发生后,劳工部、国家社会保障基金局及当地相关部门立即介入,将伤者送往附近医院及金边卡尔梅特医院接受救治。
劳工部已指派相关负责人协助处理遇难者丧葬事宜,并明确表示所有丧葬费用将由劳工部及国家社会保障基金局承担,同时将依法向受害者提供相关社会保障福利。目前,相关部门正与有关机构合作,以加强工人通勤交通安全管理。
📋 简要摘要 ▸
5月23日,磅清扬省与柴桢省先后发生两起工人通勤车祸,共造成93名工人伤亡,其中14人死亡。劳工部及国家社会保障基金局已介入,负责伤者救治及遇难者丧葬事宜。
📋 完整原文 ▸
គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង សម្លាប់កម្មករ ១៤នាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែលបានកើតឡើងព្រមគ្នា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។
គិតត្រឹមម៉ោង ១០ព្រឹក មានកម្មករនិយោជិតរងគ្រោះសរុប ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ៦៤នាក់ (ស្រី ៥២នាក់)។
ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកកម្មករ បណ្តាលឱ្យមានអ្នករងគ្រោះ ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ ៩នាក់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៣៥នាក់។
ករណីទី២ កើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករពីរគ្រឿង បណ្តាលឱ្យមានអ្នករងគ្រោះ ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ ៥នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ២៩នាក់។
ភ្លាមៗបន្ទាប់ពីកើតហេតុ បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យជិតខាង និងមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រសួងបានចាត់ទុកហេតុការណ៍នេះជាអំពើគួរឲ្យសោកស្តាយយ៉ាងខ្លាំង ហើយនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត។
ជាមួយគ្នានេះ ក្រសួងបានចាត់តាំងថ្នាក់ដឹកនាំចុះរៀបចំពិធីបុណ្យសព ដោយរាល់ចំណាយទាំងអស់ត្រូវបានទទួលខុសត្រូវដោយក្រសួង និងបេឡាជាតិសន្តិសុខសង្គម ព្រមទាំងផ្តល់អត្ថប្រយោជន៍តាមច្បាប់។
ក្រសួងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឲ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ។ ក្រសួងនឹងបន្តជួយដោះស្រាយបញ្ហារបស់កម្មករនិយោជិត និងក្រុមគ្រួសារតាមគោលរបបសន្តិសុខសង្គម៕