公务部为300名官员提供免费体检 涵盖9项医疗服务
分类政府动态
事件时间2026-04-26 08:00
地点金边
来源公共职能信息
发布时间2026/05/01 11:25
详情描述
2026年4月26日上午8时,柬埔寨公务部在金边举办年度免费体检活动,约300名公务部领导及公务员参与。本次活动由公务部部长洪玛尼发起,旨在通过MCS H+项目提升公务员的健康水平。
体检服务涵盖9大医疗领域,具体检查人次如下:血液检查276人次、心脏超声254人次、口腔检查215人次、眼科检查185人次、超声波检查162人次、全科检查159人次、耳鼻喉检查157人次、皮肤科检查85人次,以及心理咨询与压力评估27人次。
MCS H+项目组负责本次活动的组织工作。该项目组长期关注公务部官员的福利保障,除年度体检外,还负责在官员生育、伤病、遭遇事故或丧亲等特殊时期提供慰问与支持。据统计,该项目组此前已累计为112名官员提供相关援助。
📋 简要摘要 ▸
公务部近日为约300名官员举办年度免费体检活动,服务涵盖全科、眼科、心电图、血液检查及心理咨询等9大领域。该活动由公务部部长洪玛尼发起,旨在通过MCS H+项目提升公务员健康水平,并持续关注官员在生育、伤病等特殊时期的福利保障。
📋 完整原文 ▸
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សម្រាប់ការគិតគូរពីសុខុមាលភាពរបស់មន្រ្តីរាជការគ្រប់ៗរូប តាមរយៈបង្កើតឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំបែបនេះ។
មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានលើកឡើងស្រដៀងៗគ្នាថា តាមរយៈការពិនិត្យសុខភាពជាប្រចាំបែបនេះ បានជួយពញ្ញាក់ស្មារតីដល់ពួកគាត់ឱ្យយកចិត្តទុកដាក់លើសុខភាពខ្លួនឯងបន្ថែមទៀត។
កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរៀបចំ កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈបានប្រមាណ៣០០នាក់ ដោយផ្តោតលើសេវាសំខាន់ៗចំនួន៩ រួមមាន៖(១)ពិនិត្យសុខភាពទូទៅ មានចំនួន ១៥៩ករណី (២)ពិនិត្យភ្នែក មានចំនួន ១៨៥ករណី (៣)ពិនិត្យអេកូសាស្រ្ត មានចំនួន ១៦២ករណី (៤)ពិនិត្យឈាម មានចំនួន ២៧៦ករណី (៥)ពិនិត្យអេកូបេះដូង មានចំនួន ២៥៤ករណី (៦)ពិគ្រោះជំងឺផ្លូវចិត្ត និងតានតឹងអារម្មណ៍ មានចំនួន ២៧ករណី (៧)ពិនិត្យជំងឺមាត់ ធ្មេញ មានចំនួន ២១៥ករណី (៨)ពិនិត្យជំងឺសើរស្បែក មានចំនួន ៨៥ករណី និង (៩)ពិនិត្យត្រចៀក ច្រមុះ និងបំពង់ក មានចំនួន ១៥៧ករណី។
សូមជម្រាបថា ក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+) ដែលតែងតែបានគិតគូរពីសុខុមាលភាពរបស់មន្រ្តីរាជការគ្រប់ៗរូបនៃក្រសួងមុខងារសាធារណៈ កន្លងមកក្រុមការងារបានការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងសម្រាកព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាកផ្សេងៗ ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបានចំនួន ១១២ ករណី។