劳工部与挪威工会探讨建筑业劳工权益保障合作









分类政策
事件时间2026-08-14 15:00
地点金边
来源柬埔寨劳工部
发布时间2026/08/14 22:37
详情描述
2026年8月14日下午,柬埔寨劳工部部长恒索在金边劳工部会见挪威工会(LO Norway)国际顾问马格努斯·霍尔福特一行。国际建筑与木业工人联合会(BWI)代表及柬埔寨建筑与木业工会联合会(BWTUC)主席索金共同出席会议。
双方重点讨论了柬埔寨建筑业、砖窑制造业及建筑材料生产领域的劳工权益保障与劳动条件提升事宜。恒索表示,柬埔寨政府致力于确保出口供应链从原材料生产到成品制造全过程符合国家及国际劳工标准,严禁侵犯劳工权益,并强调将持续加强建筑工地的职业安全与健康管理,严防童工现象。
恒索指出,建筑业是柬埔寨经济发展的重要支柱,涵盖正规与非正规就业。目前,劳工部正与相关部门协作,强化建筑工地的社会保障制度及安全监管。他鼓励工会组织与政府深化合作,利用三方机制进一步改善劳动关系,提升行业合规水平。
针对挪威与柬埔寨日益增长的贸易往来,恒索表示,通过加强劳工权益保护,将有助于吸引更多挪威企业进入柬埔寨市场,并确保从柬埔寨进口的产品符合国际劳工权利、社会保障及职业健康标准。马格努斯·霍尔福特对柬埔寨政府在改善劳工条件及保护工人权益方面的努力表示认可。
📋 简要摘要 ▸
柬埔寨劳工部部长恒索与挪威工会(LO Norway)顾问马格努斯·霍尔福特举行会谈。双方重点讨论了在建筑及砖窑制造领域保护劳工权益、提升劳动条件的合作事宜,并探讨了吸引挪威投资者进入柬埔寨市场的潜力。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ៖ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ជាដៃគូយ៉ាងសំខាន់ជាមួយក្រសួងក្នុងការការពារសិទ្ធិ និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យសំណង់ និងវិស័យសិប្បកម្មផលិតឥដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ែកនឹស ហូលហ្វុត (Magnus Holtfodt) ទីប្រឹក្សាអន្តរជាតិនៃសហព័ន្ធសហជីពន័រវែស (LO Norway) ដែលជាសហព័ន្ធសហជីពដ៏ធំជាងគេនិងមានឥទ្ធិពលនៅក្នុងប្រទេសន័រវែស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ក៏មានការចូលរួមពីតំណាងសហព័ន្ធសហជីពអន្តរជាតិសំណង់និងព្រៃឈើ (BWI) ដែលជាសហជីពលំដាប់ពិភពលោកមានមូលដ្ឋាននៅប្រទេសស្វ៊ីស និងមានសាខាចំនួន១១០ប្រទេស ហើយដែលបានផ្តល់ការគាំទ្រទាំងថវិកានិងបច្ចេកទេសដល់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ដែលមាន លោក សុខ គីន ជាប្រធាន ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាព និងលក្ខខណ្ឌការងាររបស់កម្មករកម្ពុជាក្នុងវិស័យសំណង់ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យផលិតសម្ភារសំណង់ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ែកនឹស ហូលហ្វុត លោក សុខ គីន និងសហការីទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រ និងការសហការរវាងសហជីពន័រវែស និងសហជីពកម្ពុជា ជាពិសេស BWTUC ក្នុងការចែករំលែកបទពិសោធល្អៗ ដើម្បីកសាងសមត្ថភាព លើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់ នៅពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសន័រវែស និងកម្ពុជាមានការកើនឡើង ហើយវត្តមាន និងអ្នកទាំងអស់គ្នាជាសាក្សី គឺអាចជំរុញឱ្យក្រុមហ៊ុនន័រវែសកាន់តែច្រើនធានាថា ផលិតផលដែលនាំចូលពីប្រទេសកម្ពុជា គោរពតាមបទដ្ឋានការងារជាតិនិងអន្តរជាតិ ដែលធានាបាននូវសិទ្ធិការងារ កិច្ចគាំពារសង្គម សុវត្ថិភាពនិងសុខភាពការងារ និងសេរីភាពអង្គការវិជ្ជាជីវ: ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការនាំចេញ ចាប់ពីការផលិតវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច គឺត្រូវតែអនុលោមភាពតាមច្បាប់និងបទដ្ឋានការងារអន្តរជាតិ គ្មានការរំលោភបំពានសិទ្ធិនិងផលប្រយោជន៍កម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា សំណង់ជាវិស័យមួយដ៏សំខាន់ក្នុងផ្តល់ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះគឺមានទាំងការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ផ្នែកសុវត្ថិភាព និងសុខភាពការងារគឺនៅតែជាអាទិភាពសំខាន់ ដែលក្រសួងការងារកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធដើម្បីពង្រឹងសុវត្ថិភាព និងសុខភាពការងារ និងរបបសន្តិសុខសង្គម នៅការដ្ឋានសំណង់ និងកំណត់ឱ្យបានច្បាស់លាស់ពីការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ទប់ស្កាត់ពលកម្មកុមារ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីភាពរឹងមាំនៃយន្តការត្រីភាគីនៅកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់ធ្វើឱ្យប្រសើរឡើងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសហព័ន្ធសហជីព ក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដើម្បីធានាឱ្យវិស័យសំណង់ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យផលិតសម្ភារសំណង់ ធានានូវលក្ខខណ្ឌការងារល្អប្រសើរ។
ជាការឆ្លើយតប លោក ម៉ែកនឹស ហូលហ្វុត បានថ្លែងអំណរគុណនិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានបង្ហាញកាន់តែច្បាស់ថែមទៀតពីលក្ខខណ្ឌការងារ និងការពារសិទ្ធិដល់កម្មករនិយោជិត ដែលជាចំណុចស្នូលសម្រាប់ការពិចារណារបស់អ្នកវិនិយោគទុនន័រវែស។ លោកនឹងពាំនាំព័ត៌មានដ៏វិជ្ជមាននេះ ដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគទុនន័រវែស ក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតរវាងកម្ពុជា និងន័រវែស៕
#MLVT #HENGSour