柬埔寨推动区域旅游合作 重点发展MICE与多目的地旅游










分类旅游
事件时间2026-08-27
地点胡志明市
来源柬埔寨旅游部
发布时间2026/08/28 09:32
详情描述
2026年8月27日,柬埔寨旅游部部长胡哈克率领代表团访问越南胡志明市,出席在国际旅游博览会(ITE HCMC 2026)框架下举办的MICE旅游高级论坛。此次活动由越南副总理范清茶主持,区域内多国旅游部长、公共与私营部门代表及国际专家参会。
胡哈克在论坛上表示,MICE旅游(会议、奖励旅游、大型企业会议及展览)是推动经济增长、促进投资及加强商业联系的重要领域。他提出未来MICE旅游的发展应聚焦创新、可持续性及互联互通三大核心,以实现区域旅游业的长期价值。
针对区域旅游合作,胡哈克强调了发展多目的地旅游的潜力。他建议湄公河国家将彼此视为战略合作伙伴,而非竞争对手。例如,在胡志明市举办的会议或研讨会,可与柬埔寨金边或暹粒的奖励旅游行程相结合,通过资源整合为国际游客提供更丰富的旅游体验,提升区域整体竞争力。
胡哈克指出,柬埔寨正积极开发MICE旅游目的地。金边定位为政府及国际商务会议中心,而暹粒、沿海地区、湄公河流域及生态旅游区则具备承接会前、会后考察及奖励旅游活动的优势。
在柬埔寨首相洪玛奈的领导下,柬埔寨政府将持续加强旅游基础设施建设、提升互联互通水平及优化人力资源,并深化与私营部门及国际伙伴的合作,以推动旅游业实现高质量、可持续及包容性发展。
📋 简要摘要 ▸
柬埔寨旅游部部长胡哈克在访问越南期间,强调柬埔寨将与湄公河国家加强旅游合作,重点发展MICE旅游及多目的地旅游,以提升区域旅游的韧性与竞争力,实现共同可持续发展。
📋 完整原文 ▸
[English Below]
កម្ពុជាត្រៀមខ្លួនសហការរួមគ្នាជាមួយវៀតណាម និងប្រទេសតំបន់មេគង្គអភិវឌ្ឍជាគោលដៅសម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ អភិវឌ្ឍជាទេសចរណ៍ពហុគោលដៅ (Multi-destination Tourism)
ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាទេសចរណ៍ថ្នាក់ខ្ពស់ស្តីពីទេសចរណ៍ MICE (Meetings, Incentives, Conferences, and Exhibitions tourism) (High-Level Tourism Forum on MICE Tourism) ដែលរៀបចំឡើងក្នុងក្របខណ្ឌពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2026 នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពរបស់លោកជំទាវ Pham Thi Thanh Tra ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ពីបណ្តាប្រទេសក្នុងតំបន់ អង្គទូរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នសាធារណៈ និងឯកជន អ្នកជំនាញអន្តរជាតិ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងសុន្ទរកថានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត (Innovation) និរន្តរភាព (Sustainability) និង ការតភ្ជាប់ (Connectivity) ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសក្តានុពលនៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ (Multi-destination Tourism) រវាងកម្ពុជា វៀតណាម និងបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយលើកទឹកចិត្តឱ្យប្រទេសជិតខាងមើលគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ដែលបំពេញបន្ថែមគ្នា ជាជាងជាគូប្រកួតប្រជែង ជាក់ស្តែងជាឧទាហរណ៍កិច្ចប្រជុំ ឬ សន្និសីទនៅទីក្រុងហូជីមិញ អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ចលើកទឹកចិត្តទៅកាន់រាជធានីភ្នំពេញ ឬ ខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍កាន់តែសម្បូរបែបដល់ភ្ញៀវអន្តរជាតិ និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។
លើសពីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការអភិវឌ្ឍជាគោលដៅសម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ ដោយរាជធានីភ្នំពេញកំពុងអភិវឌ្ឍជាគោលដៅសម្រាប់កិច្ចប្រជុំ រដ្ឋាភិបាល និងធុរកិច្ចអន្តរជាតិ ខណៈខេត្តសៀមរាប តំបន់ឆ្នេរ តំបន់ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ មានសក្តានុពលខ្ពស់សម្រាប់កម្មវិធីលើកទឹកចិត្ត និងដំណើរទស្សនកិច្ចមុន និងក្រោយសន្និសីទ។ ជាកិច្ចឆ្លើយតបនឹងនិន្នាការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការតភ្ជាប់ ធនធានមនុស្ស និងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ ដៃគូទេសចរណ៍ វិស័យឯកជន និងអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់ទេសចរណ៍ MICE រួមគ្នា ការអនុវត្តស្តង់ដារទេសចរណ៍បៃតង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ MICE ក្នុងតំបន់កាន់តែមានភាពប្រកួតប្រជែង ភាពធន់ និងរីកចម្រើនរួមគ្នាប្រកបដោយនិរន្តរភាព។
កម្មវិធីទី៩ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។