柬埔寨坚持和平外交原则 积极参与联合国维和行动

分类外交
地点金边
来源1分钟新闻
发布时间2026/09/21 20:10
详情描述
柬埔寨政府近日重申,为确保和平的根基稳固与可持续,国家始终坚持尊重主权、国家间平等、不使用武力及履行国际义务的原则。在处理国际事务时,柬埔寨优先通过和平方式解决争端,并严格遵守国际法,积极推动多边合作机制。
和平环境为柬埔寨的国家重建、减贫、社会经济基础设施发展以及融入区域与全球体系提供了基础。自2006年起,柬埔寨在联合国框架下积极参与维和行动,累计派遣维和人员10,912人次,其中包括1,082名女性。这些人员先后被派往乍得、苏丹、南苏丹、中非共和国、黎巴嫩、塞浦路斯、叙利亚、马里、也门及刚果等10个国家执行任务。
在应对外部挑战的同时,柬埔寨持续保持宏观经济稳定,致力于推动经济多元化,加强国内生产,并加大对物流、能源安全及基础设施互联互通的投资。
根据预测,2026年柬埔寨经济增长率预计将达到4.1%。政府表示,经济增长并非最终目标,其核心诉求在于通过增长创造更多就业机会、提高民众收入、提升专业技能水平、改善公共服务质量与可及性,并增强民众对未来的信心。
📋 简要摘要 ▸
柬埔寨强调通过尊重主权、平等及和平方式解决争端,并自2006年起积极参与联合国维和行动,致力于国家重建与社会经济发展,提升国际地位。
📋 完整原文 ▸
ដើម្បីឱ្យសន្តិភាពចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការមិនប្រើប្រាស់កម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ដោយផ្តល់អាទិភាពដល់ការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។
សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា ដែលបានផ្តល់ឱកាសឱ្យប្រទេសស្តារ និងកសាងជាតិឡើងវិញ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក។
ក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុប ១០ ៩១២នាក់ ក្នុងនោះស្ត្រី ១ ០៨២នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន ១០ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
ទោះបីប្រឈមនឹងវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ កម្ពុជាបានបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងផលិតកម្មក្នុងស្រុក ការវិនិយោគលើឡូជីស្ទិក សន្តិសុខថាមពល និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
សម្រាប់ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ ៤,១%។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចមិនមែនជាគោលដៅចុងក្រោយឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាសការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាពនិងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូនប្រជាពលរដ្ឋគ្រប់រូប។
[**Join AMS One-minute**](https://t.me/ams1minute)