旅游部长强调,面对区域竞争与游客行为变化,柬埔寨需开发新旅游
分类旅游
事件时间2026-09-14
地点西港
来源柬埔寨旅游部
发布时间2026/09/15 09:54
详情描述
2026年9月14日下午,柬埔寨旅游部在西哈努克省独立酒店举行会议。旅游部长在会上指出,当前区域旅游竞争日益激烈,游客行为模式发生转变,柬埔寨旅游业需在现有潜力基础上,通过开发新旅游产品、提升服务质量、增强吸引力、改善环境卫生以及强化游客安全保障,以适应新一代游客的需求。
部长强调,旅游业应紧跟数字技术与人工智能发展趋势,确保西哈努克省能够保持在区域及全球旅游市场中的竞争力。
针对旅游业的跨部门特性,旅游部提出了六大战略合作支柱,旨在通过“单一整体系统”方针,整合国家与地方政府、国际组织、发展伙伴、民间社会、国内外私营部门、媒体、内容创作者、网红及社会各界的力量,实现协同效应。
会议最后,部长对参与推广西哈努克省旅游资源及传播柬埔寨正面形象的内容创作者、网红及青年群体表示感谢,并重申“人人皆为柬埔寨旅游推广者”的理念,鼓励各界继续提升国家旅游声誉。
📋 简要摘要 ▸
旅游部长强调,面对区域竞争与游客行为变化,柬埔寨需开发新旅游产品,提升服务质量,并加强安全保障,以适应数字时代需求。
📋 完整原文 ▸
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តព្រះសីហនុ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត សំដៅបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួនជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានប្រសាសន៍ថា វិស័យទេសចរណ៍ មានចរិកលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមឱ្យបានស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ ពោលគឺជាការចូលរួម ដោយភាពសកម្ម, បុរេសកម្ម, អន្តរសកម្ម (និងពេលខ្លះ ប្រតិកម្ម) ពីក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ក្នុងស្រុក និង បរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers KoLs និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ទាំងខ្មែរ និងបរទេសដែលស្រឡាញ់កម្ពុជា។
ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្អូនៗអ្នកផលិតមាតិកា និង influencer ក៏ដូចជាប្អូនៗយុវជនទាំងអស់ដែលបានរួមគ្នា ផ្ដិតយករូបភាពល្អៗ ស្រស់ស្អាត ផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកម្ពុជាក្នុងស្មារតីស្នេហាជាតិ មោទនភាពជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ពិភពលោក ស្របតាមទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍ «បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។
សណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦