金边两姐妹因恋爱纠纷杀害祖母 被判20年监禁


分类社会
事件时间2026-09-10
地点金边
来源CN123
发布时间2026/09/11 15:13
详情描述
2026年9月10日上午,金边初级法院对一起预谋杀人案作出宣判,两名被告人因杀害亲生祖母,被判处每人20年有期徒刑。
两名被告人为姐妹关系,分别是19岁的Seng Chanbony和18岁的Seng Hengsanika。根据金边初级法院法官裁定,两人触犯了柬埔寨《刑法》第200条预谋杀人罪。
案发于2026年4月6日,地点位于金边市铁桥头区铁桥头第二分区甘达村620号路。受害者为64岁的祖母Ti Kong,生前从事小商贩工作。
调查显示,案发前,两名被告人因不满祖母多次责备并干涉其在校期间的恋爱关系,心生怨恨。4月5日晚约10时20分,两人在住所内持尖刀从背后刺向祖母,导致其伤重身亡。
铁桥头区警方在接到报案后展开调查,并于4月9日将两名嫌疑人逮捕。在审讯过程中,两人对犯罪事实供认不讳。目前,两名被告人已被送往金边波雷萨监狱服刑。
📋 简要摘要 ▸
金边初级法院宣判一起预谋杀人案,两名分别为18岁和19岁的姐妹因不满祖母干涉其恋爱关系,合谋将其杀害,最终被判处20年有期徒刑。
📋 完整原文 ▸
ភ្នំពេញ៖ យុវតី ជាប់ចោទចំនួន
២នាក់ដែលត្រូវបានចោទប្រកាន់ថា: បានរួមគ្នាចាក់សម្លាប់ជីដូនបង្កើតរបស់ខ្លួន ដោយសារខឹងនឹងជនរងគ្រោះ បានហាមឃាត់មិនឱ្យពួកគេ មានទំនាក់ទំនងស្នេហាក្នុងវ័យសិក្សា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេល ២០ឆ្នាំ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយសម្រេចផ្តន្ទាទោសយុវតីជាប់ចោទពីរនាក់ គឺឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ និង សេង ហេងសានីកា អាយុ១៨ឆ្នាំ (២នាក់ បងប្អូន)
ពាក់ព័ន្ធនឹងបទ ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។សំណុំរឿងនេះ បានផ្តើមចេញពីអំពើហិង្សាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលជនរងគ្រោះគឺជាជីដូនបង្កើតរបស់ជនជាប់ចោទផ្ទាល់។
ជនរងគ្រោះឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ត្រូវបានចាក់ដោយកាំបិត បណ្តាលឱ្យស្លាប់។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច មូលហេតុដែលឈានទៅដល់អំពើឃាតកម្មនេះ ត្រូវបានបញ្ជាក់ថា ពាក់ព័ន្ធនឹងជម្លោះក្នុងគ្រួសារ ខណៈយុវតីទាំងពីរខឹងនឹងជីដូនដែលតែងស្តីបន្ទោស និងហាមឃាត់ពួកគេមិនឱ្យមានទំនាក់ទំនងស្នេហា ខណៈកំពុងសិក្សា។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតតាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនយុវតីទាំងពីរនាក់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាកសួរពាក់ព័ន្ធនឹងការស្លាប់របស់ជីដូន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោងប្រមាណ ១០និង២០នាទីយប់ ថ្ងៃទី៥ ខែមេសា ពួកគេបានប្រើកាំបិតចុងស្រួចចាក់ទៅលើជីដូនពីក្រោយខ្នងចំនួនមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ពួកគេមានគំនុំជាមួយជីដូនអស់រយៈពេលមួយរយៈ ដោយសារខឹងនឹងការស្តីបន្ទោស និងការហាមឃាត់របស់ជីដូន ពាក់ព័ន្ធនឹងការមិនឱ្យមានទំនាក់ទំនងស្នេហា ខណៈពួកគេនៅក្នុងវ័យសិក្សា។
បច្ចុប្បន្ននេះ ជនជាប់ចោទទាំងពីរ កំពុងតែ បន្តឃុំខ្លួនបណ្ដោះអាសន្ន ដើម្បី អនុវត្តទោស នៅពន្ធនាគារព្រៃស (ម២)