柬埔寨启动SAPPHIRE 2.0结核病防治项目 获澳政府资助









分类公共卫生
事件时间2026-05-12 09:00
地点金边
来源柬埔寨卫生部
发布时间2026/05/13 09:04
详情描述
2026年5月12日上午9时,柬埔寨卫生部在金边启动SAPPHIRE 2.0结核病防治项目。该项目由澳大利亚政府提供资金支持,由柬埔寨国家结核病与麻风病控制中心、澳大利亚悉尼大学及KHANA组织共同协作开展。
柬埔寨卫生部技术总干事Hok Kimcheng在启动仪式上表示,尽管目前医疗援助资金有所缩减,但相关部门仍需加强在医疗机构的结核病筛查工作。项目核心目标包括:强化公共与私立医疗机构的规范化治疗流程,以提升治疗效率并预防耐药性问题;主动筛查高风险群体,包括结核病患者家属及医疗服务人员;确保患者及时获得药物敏感结核病(DS-TB)、耐药结核病(DR-TB)及预防性治疗(TPT)服务。
本次研讨会为期两天,于5月12日至13日举行。会议旨在评估既往SHIFT-TB项目的实施现状与风险,通过与各方利益相关者讨论,确定SAPPHIRE 2.0项目的关键要素,并制定相应的实施战略。
出席本次活动的包括柬埔寨国家结核病与麻风病控制中心主任Hout Chanyuda、澳大利亚驻柬埔寨大使馆发展协调员Kirsty Harris、KHANA组织执行董事Choub Sok Chamreun,以及来自悉尼大学、世界卫生组织、CHAI组织等机构的代表,共计30人参加。
📋 简要摘要 ▸
柬埔寨卫生部近日启动SAPPHIRE 2.0结核病防治项目,由澳大利亚政府资助,悉尼大学与KHANA组织协作。项目旨在通过强化筛查、规范治疗流程及覆盖高风险群体,提升结核病防治效率,并应对当前医疗援助资金缩减的挑战。
📋 完整原文 ▸
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតគម្រោងត្បូងខ្មែរ (SAPPHIRE 2.0)
——
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតគម្រោងត្បូងខ្មែរ (SAPPHIRE 2.0) ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន សហការជាមួយ សាកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្រ្តាលី តាមរយៈ អង្គការ KHANA គាំទ្រថវិកាដោយរដ្ឋាភិបាលអូស្រ្តាលី (DFAT)។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងដៃគូពាក់ព័ន្ធ បន្តខិតខំ ស្រាវជ្រាវជំងឺរបេងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឱ្យកាន់តែសកម្ម ដើម្បីឈានទៅបញ្ចប់ជំងឺរបេង ទោះស្ថិតក្នុងស្ថានភាពដែលជំនួយហិរញ្ញវត្ថុមានការថយចុះ បន្តពង្រឹង និងពង្រីកការព្យាបាលទៅតាម Protocol នៃការព្យាបាល ទាំងក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីបង្កើនប្រសិទ្ធិភាពនៃការព្យាបាល និងចៀសវាងឱ្យបាននូវបញ្ហាស៊ាំថ្នាំ ព្រមទាំងបន្តរុករកអ្នកដែលមានហានិភ័យ នៃការឆ្លងជំងឺរបេង និងកើតជំងឺរបេង រួមមានគ្រួសារអ្នកជំងឺរបេង និងជួយឱ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេល ទាំងការព្យាបាលលើរបេងកបថ្នាំ (DS-TB) របេងស៊ាំថ្នាំ (DR-TB) និងការព្យាបាលបង្ការជំងឺរបេង (TPT) ដែលក្នុងនោះ ក៏ត្រូវគិតគូរ ចំពោះក្រុមអ្នកបម្រើសេវាសុខភាព ដែលជាក្រុមមានហានិភ័យខ្ពស់ផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង៖
១)បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តគម្រោង SHIFT-TB រួមទាំងកត្តាហានិភ័យផ្សេងៗ
២)ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីទទួលបានធាតុចូលក្នុងការកំណត់ធាតុសំខាន់ៗ ក្នុងការបង្កើតគម្រោងត្បូងខ្មែរ
៣)គាំទ្រការអភិវឌ្ឍរួម នៃយុទ្ធសាស្ត្រសម្រាប់សមាសធាតុសំខាន់ៗ ដែលបានកំណត់ក្នុងការអនុវត្តគម្រោងងត្បូងខ្មែរ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រី Kirsty Harris អ្នកសម្របសម្រួលកិច្ចការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ប្រតិភូតំណាងសាកលវិទ្យាល័យស៊ីដនី តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការ CHAI នៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអង្គការដៃគូ សរុបចំនួន ៣០រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)