国家法院外争议解决局与柏威夏省政府签署合作谅解备忘录
分类政府新闻
事件时间2026年4月3日
地点柏威夏省
来源柬埔寨司法部
发布时间2026/04/03 22:07
详情描述
国家法院外争议解决局(NADR)与柏威夏省政府举办研讨会,旨在推广NADR使命并签署关于争议调解合作的谅解备忘录(MOU),由司法部常务国务秘书Chin Malin博士及柏威夏省省长Kim Rithy共同主持。
📋 完整原文 ▸
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីបេសកកម្មនៃ អ.ដ.ក. និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
-----------------------
ខេត្តព្រះវិហារ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីបេសកកម្មនៃ អ.ដ.ក. និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ សរុបប្រមាណ ២០០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនេះ អ.ដ.ក. និង រដ្ឋបាលខេត្តព្រះវិហារ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងក៏ដូចជាការរួមចំណែកបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែលឿនឆាប់រហ័ស ត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐[ វេបសាយ Website](https://nadr.gov.kh/) | 🌐[ ហ្វេសប៊ុក Facebook](https://web.facebook.com/nadrcambodia) |
🌐[តេឡេក្រាម Telegram](https://t.me/nadrcambodia) |📍[ ទីតាំង Location](https://maps.app.goo.gl/b8EFDqtNviaPYsCo7) |
🌐[យូធូប | Youtube](https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg)