劳工部在韩慰问2500名柬籍劳工 强调守法

劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
劳工部在韩慰问2500名柬籍劳工 强调守法
1/10
分类劳工
事件时间2026-10-04
地点韩国
来源柬埔寨劳工部
发布时间2026/10/05 19:35

详情描述

2026年10月4日,柬埔寨劳工部代表团在韩国出席了由全南光州柬埔寨社区举办的亡人节庆祝活动。柬埔寨劳工与职业培训部国务秘书盛萨达(Seng Sakda),代表劳工与职业培训部部长兴索(Heng Sour)出席了此次活动。 出席活动的还有柬埔寨驻韩国大使坤蓬拉纳(Khuon Phonratanak)、韩国国会议员朴根泰(Park Kun-tae)、当地市议员、相关政府部门代表,以及约2500名在韩柬籍劳工、侨民和社区成员。 此次活动旨在纪念先祖,特别是为在战争中牺牲的柬埔寨军人及逝者祈福,同时为在韩柬籍人员提供交流平台,以传承民族文化并增强社区凝聚力。 盛萨达在活动中转达了柬埔寨首相洪玛奈对在韩柬籍劳工及侨民的问候。他鼓励在韩劳工继续努力工作,并强调劳工必须严格遵守韩国法律及企业内部规章制度,同时加强对当地文化的了解,以维护柬埔寨的国家形象与尊严。
📋 简要摘要 ▸
柬埔寨劳工部代表在韩国慰问约2500名柬籍劳工,庆祝亡人节并敦促劳工遵守韩国法律及内部规章,维护国家形象。
📋 完整原文 ▸
ក្រសួងការងារ ជួបជុំសហគមន៍ខ្មែរជាង ២ ៥០០នាក់នៅកូរ៉េ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជំរុញពលករគោរពច្បាប់ (សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ​​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយសហគមន៍កម្ពុជាឆុនណាំក្វាងជូ នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ផាក គូនថែក សមាជិកសភាជាតិកូរ៉េ សមាជិកក្រុមប្រឹក្សាក្រុង ខណ្ឌ អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនសហគមន៍ខ្មែរ ពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ២ ៥០០នាក់។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជាពិសេសវីរកងទ័ពកម្ពុជាដែលបានពលីក្នុងសង្គ្រាម និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតឱកាសឱ្យសហគមន៍ខ្មែរបានជួបជុំគ្នាប្រកបដោយភាពកក់ក្តៅ។ ជំនួបនេះមិនត្រឹមតែជាការថែរក្សាប្រពៃណី និងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរំលែកក្តីនឹករលឹកចំពោះស្រុកកំណើត និងពង្រឹងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធ។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនេះ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករបន្តខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងយល់ដឹងពីវប្បធម៌នៃប្រទេសម្ចាស់ផ្ទះ ដើម្បីរួមចំណែករក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ជាតិខ្មែរ៕ #MLVT #HENGSour