劳工部波罗勉省办就业论坛 2505个岗位 锁定泰国返乡劳工









分类就业
事件时间2026-11-22
地点波罗勉省梅桑县
来源柬埔寨劳工部
发布时间2026/11/22 16:33
详情描述
2026年11月22日上午,柬埔寨劳工与职业培训部在波罗勉省梅桑县一所学校举办就业、社会保障与职业培训论坛,现场带来2505个就业岗位,到场民众近600人,重点面向从泰国返乡的前劳工和正在求职的青年。
劳工部国务秘书萨·索莫在论坛上表示,劳工部持续在各县、各省巡回举办此类论坛,把国内数以万计的岗位信息送到基层,民众可现场登记、面试并直接获得工作。他同时指出,赴泰非法务工面临人身安全风险、劳动力剥削、缺乏健康保障、受歧视以及远离家庭等问题,建议先评估国内岗位;除国内就业外,劳工部也继续提供合法、安全、薪资较高的境外就业机会。
现场招人的企业包括 Tako Agri、Venture Leader MFI(CD)有限公司、Daiichi Life、Metfone,以及负责向境外派遣劳务的 Mongkul HR 公司,岗位分布在制衣、保险、电信和境外劳务派遣等领域。
论坛同场介绍了社会保障(NSSF)权益和 TVET 职业技能培训项目。TVET 短期课程涵盖建筑、机械维修、电气、制冷设备、烘焙、咖啡冲调、美容美发等门类,男女均可报名,学成后可自谋职业,或凭技能争取更高薪资。
没有到场的求职者,可关注劳工部官方渠道查询后续场次安排。前往类似活动前,建议先核对招聘企业名称与官方公布的参会名单是否一致;如是境外岗位,需确认派遣公司资质与合同条款后再签约。
📋 简要摘要 ▸
劳工与职业培训部11月22日上午在波罗勉省梅桑县学校举办就业、社会保障与职业培训论坛,现场带来2505个就业岗位,并向近600名民众介绍社保权益与TVET技能培训项目。重点面向从泰国返乡的前劳工与正在求职的青年,多家制衣、保险、电信及劳务派遣企业到场招募。
📋 完整原文 ▸
សារពីវេទិកាការងារ៖ «ការងារក្នុងស្រុកមានច្រើន ទទួលបានប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍ផ្សេងៗ ប្រសើរជាងប្រថុយចំណាកស្រុកខុសច្បាប់»
(ព្រៃវែង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៥០៥កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម សាត សមុទ្រ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងការងារតែងតែចុះរៀបចំវេទិកាការងារនេះគ្រប់ស្រុក គ្រប់ខេត្ត ដើម្បីផ្សព្វផ្សាយពីព័ត៌មានឱកាសការងារ ក៏ដូចជានាំយកឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យបងប្អូនពិនិត្យពិចារណាមុននឹងចូលបម្រើការងារ។ ប្រសិនបើចង់ចូលធ្វើការនៅសហគ្រាស ក្រុមហ៊ុន រោងចក្រណាមួយហើយ បងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់អំពីលេខទូរសព្ទដែលបងប្អូនអាចសាកសួរព័ត៌មានអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការងារក្នុងស្រុកមានច្រើន ទទួលបានប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍ផ្សេងៗ រស់នៅជួបជុំគ្រួសារ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.ផងដែរ ដូច្នេះសូមកុំចំណាយពេលវេលាចោលដោយមិនមានប្រាក់ចំណូល ឬកុំទន្ទឹងរង់ចាំការងារចំណាកស្រុកខុសច្បាប់ដែលប្រថុយប្រថាន។ ការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ ប្រឈមហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។ ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសដែលស្របច្បាប់ មានសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសយុវជន គឺត្រូវមានចំណេះ និងជំនាញវិជ្ជាជីវៈឱ្យច្បាស់លាស់ពិតប្រាកដ ជាពិសេសត្រូវសិក្សាកម្មវិធីរយៈពេលខ្លី ហើយឆាប់ទទួលបានការងារធ្វើលឿនតាមរយៈកម្មវិធី TVET ១,៥លាន ដែលជាការយកចិត្តទុកដាក់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ ការរៀនជំនាញ TVET នេះ បុរសនិងស្ត្រីរៀនបានដូចគ្នា ក្នុងនោះមាន៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ដែលសុទ្ធតែអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។
សូមបញ្ជាក់ថា ឱកាសការងារខាងលើនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន Daiichi life និងក្រុមហ៊ុន Metfone ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស គឺក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour