新闻部吊销前网络媒体主管执照 涉冒名记者被追责


分类媒体监管
地点金边
来源CN123
发布时间2026/11/11 13:50
详情描述
柬埔寨新闻部确认,依据2025年12月16日第297号公告,正式吊销原chrtvonline.com负责人索恩·占伦的新闻从业执照,理由是其严重违反新闻法,并违背在新闻部备案的经营协议。新闻部指出,该人士近期仍冒用记者身份活动,给社会造成不良影响。新闻部强调,凡把记者职业当作生意、违背职业伦理与法规者,均须承担法律责任。
📋 完整原文 ▸
ក្រសួងព័ត៌មាន បានបញ្ជាក់ថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។
ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់។