洪玛奈出席中小企业日活动 强调国产替代与经济自主

分类政策
事件时间2026-06-27
地点金边
来源仙女新闻
发布时间2026/06/27 21:12
详情描述
2026年6月27日,柬埔寨总理洪玛奈在金边出席“微型、小型和中型企业日”活动时表示,政府将私营部门视为国家经济增长的引擎,并将微型、小型和中型企业(MSME)定义为国家经济的脊梁。
洪玛奈强调,政府致力于通过政策支持提升国内生产能力,以实现长期稳定的供应,从而逐步替代进口。他要求企业经营者在追求利润的同时,必须确保产品质量与安全,严禁销售危害消费者健康的产品。
针对近期社会关注的难民安置问题,洪玛奈明确澄清,用于建设难民临时安置房的资金完全由柬埔寨国家预算承担,并非如外界传言般由联合国或外国援助提供。
在谈及国家安全与外交政策时,洪玛奈指出,政府正致力于通过和平手段处理领土问题,利用国际机制解决争端,以避免武装冲突对经济和民众生活造成负面影响。他同时提到,柬埔寨在打击网络诈骗方面已取得显著成效,相关工作获得国际社会及媒体的认可。
洪玛奈表示,柬埔寨当前正面临维护国家声誉、捍卫领土完整以及应对全球经济挑战这三大任务。他强调,面对复杂多变的国际环境,柬埔寨将继续加强国家韧性,通过全国团结一致,推动国家从欠发达国家向发达国家迈进。
📋 简要摘要 ▸
洪玛奈总理在中小企业日活动中指出,中小企业是柬埔寨经济的脊梁。政府致力于提升国内生产能力以替代进口,并强调将通过和平手段处理领土问题。此外,政府重申打击网络诈骗取得显著成效,并澄清了难民安置资金完全由国家预算承担。
📋 完整原文 ▸
ប្រសាសន៍សំខាន់ៗ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម”។
១. កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងខិតខំពង្រឹងខ្លួនថែមទៀត ដើម្បីឈានទៅកាន់ប្រទេសអភិវឌ្ឍន៍នាពេលអនាគត ហើយមហិច្ឆតានេះ គឺទាមទារឱ្យមានការរួបរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា។ [ស្តាប់](https://t.me/politico360KH/36224)
២. រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ ហើយសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នង នៃកំណើនសេដ្ឋកិច្ចជាតិ។ [ស្តាប់](https://t.me/politico360KH/36225)
៣. ភាពច្បាស់លាស់ ស្មោះត្រង់ ការទទួលខុសត្រូវ គុណភាព និងតម្លៃ គឺត្រូវដើរទន្ទឹមគ្នា។ [ស្តាប់](https://t.me/politico360KH/36226)
៤. រាជរដ្ឋាភិបាល បាន និងកំពុងខិតខំជួយដល់វិស័យឯកជន ដើម្បីធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងការគាំទ្រមានស្ថិរភាពយូរអង្វែង ដើម្បីជំនួសឱ្យការនាំចូល។ [ស្តាប់](https://t.me/politico360KH/36227)
៥. ពេលមានបញ្ហាប្រឈមយើងមានជម្រើសពីរ គឺជម្រើសទីមួយ ដេកដួល និងជម្រើសទីពីរ ប្រឈមជាមួយបញ្ហាផ្ទាល់តែម្តង។ យើងបានជ្រើសយកជម្រើស ប្រឈមជាមួយនឹងបញ្ហា ហើយពង្រឹងខ្លួនឯងដើម្បីដោះស្រាយបញ្ហា។ [ស្តាប់](https://t.me/politico360KH/36228)
៦. ផ្ទះដែលបានសាងសង់សម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅ បណ្ដោះអាសន្ន គឺសាងសង់ឡើងដោយប្រើថវិការបស់ជាតិ របស់កម្ពុជាសុទ្ធសាធតែម្ដង មិនមែនសាងសង់ឡើងដោយប្រើថវិការបស់ UN និងប្រទេសនានាដែលបានជួយមកកម្ពុជា ដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចដែលថា UN និងប្រទេសនានាបានផ្ដល់ជំនួយចំនួនហាសិបលានដុល្លារ សម្រាប់ជួយដល់ការសាងសង់ផ្ទះសម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅនោះឡើយ។ [ស្តាប់](https://t.me/politico360KH/36230)
៧. ឥឡូវនេះសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផងនោះ បានទទួលស្គាល់ថា ត្រឹមរយៈពេល ៥ ខែកម្ពុជាបានកម្ទេចសម្បុក Online Scams បានយ៉ាងល្អ។ [ស្តាប់](https://t.me/politico360KH/36231)
៨. រាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ គឺបាន និងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលវានឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ។ [ស្តាប់](https://t.me/politico360KH/36232)
៩. បច្ចុប្បន្នកម្ពុជាប្រឹងដោះស្រាយបញ្ហាសង្គ្រាមធំៗចំនួន ៣ ក្នុងនោះទី១ គឺសង្គ្រាម ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams ដែលប្រទេសជាច្រើនបានពាក់ព័ន្ធ តែកម្ពុជារងគ្រោះជាងគេ, ទី២ គឺសង្គ្រាមឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ និង ទី៣ គឺសង្គ្រាមសេដ្ឋកិច្ចពិភពលោក។ [ស្តាប់](https://t.me/politico360KH/36233)
១០. ពិភពលោកមានការប្រែប្រួល ប៉ុន្តែអ្វីដែលយើងត្រូវគិត គឺត្រូវពង្រឹងភាពធន់របស់យើង។ [ស្តាប់](https://t.me/politico360KH/36234)
១១. សូមអ្នកលក់ទាំងឡាយ កុំយកផលិតផលដែលនឹងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់មកដាក់លក់លើទីផ្សារ។ [ស្តាប់](https://t.me/politico360KH/36235)
១២. គ្មានប្រទេសណាមួយមានកត្តាវិជ្ជមានទាំងអស់ ឬអវិជ្ជមានទាំងអស់ទេ ប៉ុន្តែកិច្ចការសំខាន់គឺយើងរួមគ្នាកាត់បន្ថយកត្តាអវិជ្ជមានរបស់យើង។ [ស្តាប់](https://t.me/politico360KH/36236)
១៣. រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ទាំងអាណត្តិមុនៗ និងបន្តទៅមុខ គឺយើងនៅតែផ្តល់អាទិភាពដល់វិស័យឯកជន ជាពិសេស ការជួយដល់វិស័យMSME។ [ស្តាប់](https://t.me/politico360KH/36237)
១៤. ប្រទេសកម្ពុជា ជាសមាជិកអង្គការពាណិជ្ជពិភពលោក (WTO) យើងមិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ ដូច្នេះដើម្បីពង្រឹងខ្លួនឯង គឺត្រូវតែខិតខំធ្វើឱ្យផលិតផលក្នុងស្រុកប្រកបដោយគុណភាព។ [ស្តាប់](https://t.me/politico360KH/36238)
១៥. បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលដែលផលិតក្នុងប្រទេសជានិរន្តរ៍នោះ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងផលិតផលមានតម្លៃសមរម្យ។ [ស្តាប់](https://t.me/politico360KH/36239)
រាជធានីភ្នំពេញ ២៧ មិថុនា ២០២៦
**#STPM**** ****@Politico360KH**
🌐** **[**YouTube**](https://youtube.com/@politico360?si=_lhDqdqSo1G4Dth5)
**🌐**** **[**TikTok**](https://www.tiktok.com/@politico360khmer?is_from_webapp=1&sender_device=pc)
**🌐**** **[**Facebook**](https://www.facebook.com/KHPolitico360?mibextid=2JQ9oc)