旅游部加强社区旅游合作 拟推项目对接会促进经济










分类政策
事件时间2026-06-30
地点金边
来源柬埔寨旅游部
发布时间2026/07/01 17:44
详情描述
2026年6月30日下午,柬埔寨旅游部在金边总部举行会议,旅游部部长兼国家旅游与生态旅游社区管理与发展委员会主席胡哈主持会议,与14家相关国际组织代表进行交流。共有60名代表出席,旨在探讨社区旅游与生态旅游的进展,并寻求加强合作以推动可持续发展。
参会组织包括:渔业资源保护联盟(FACT)、环境与文化保护协会(CEPA)、生计与森林组织(FLO)、柬埔寨非木材林产品交流项目(NTFP-EP Cambodia)、Mlup Baitong组织、Landesa组织、柬埔寨野生动物保护协会(WCS)、动植物保护组织(Fauna & Flora)、柬埔寨自然生命组织(NatureLife Cambodia)、国际保护组织(Conservation International Cambodia)、国际自然保护联盟(IUCN)及世界自然基金会(WWF Cambodia)。
胡哈部长在会上表示,柬埔寨政府将旅游业视为创造就业、增加基层收入、减贫及减少人口外流的重要动力。他要求各方通过洞里萨湖生态旅游网络及湄公河区域生态旅游网络等机制深化合作。同时,他建议各合作组织分享项目地点、受援社区信息及未来活动计划,以便旅游部提供更有效的技术支持。
为进一步促进资源对接,胡哈部长提出在即将举办的全国旅游与生态旅游社区论坛期间,以配套活动形式开展项目对接会(Project Matching),旨在加强合作组织与旅游社区之间的直接联系。
📋 简要摘要 ▸
旅游部部长胡哈与14家国际组织举行会议,讨论社区旅游与生态旅游的进展。会议旨在通过资源整合与项目对接,提升基层旅游社区的经济活力,并计划在近期举办全国性旅游社区论坛以深化合作。
📋 完整原文 ▸
[English Below]
ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មិនអាចសម្រេចបានដោយក្រសួងទេសចរណ៍តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច រក្សាធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការដៃគូ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ និងបទពិសោធន៍ពីអង្គការដៃគូ ព្រមទាំងផ្លាស់ប្តូរទស្សនៈ និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងគោលដៅស្វែងរកកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
កិច្ចប្រជុំដ៏មានសារៈនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងតំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ចំនួន១៤ រួមមាន៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT), សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA), អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO), អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia), អង្គការម្លប់បៃតង (Mlup Baitong), អង្គការឡែនឌីហ្សា (Landesa), អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS), អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora), អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia), អង្គការអភិរក្សអន្តរជាតិ(Conservation International Cambodia), អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN), អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF Cambodia) ដែលមានអ្នកចូលរួមសរុប ៦០នាក់។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដោយចាត់ទុកវិស័យទេសចរណ៍ជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុក។
បន្ទាប់ពីស្តាប់របាយការណ៍ និងមតិយោបល់ពីអង្គការដៃគូ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈយន្តការដែលមានស្រាប់ និងយន្តការថ្មីៗ ដូចជាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងបណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអង្គការដៃគូធ្វើការចែករំលែកព័ត៌មានអំពីទីតាំងគម្រោង សហគមន៍ដែលកំពុងទទួលការគាំទ្រ សកម្មភាពដែលបានគ្រោងទុក និងវិស័យសក្តានុពលនានា ដើម្បីឱ្យក្រសួងទេសចរណ៍អាចសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបានកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យរៀបចំ Project Matching រវាងអង្គការដៃគូ និងសហគមន៍ទេសចរណ៍ ក្នុងទម្រង់ជាព្រឹត្តិការណ៍អម (Side Event) ជាមួយកិច្ចប្រជុំ ឬសិក្ខាសាលាពាក់ព័ន្ធ ជាពិសេសក្នុងឱកាសវេទិកាជាតិសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជំនួបជាមួយសហគមន៍ទេសចរណ៍ទូទាំងប្រទេស ដែលនឹងរៀបចំឡើងនាពេលខាងមុខ។
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦