柬埔寨司法部会见江苏政法代表团 深化司法合作










分类政治
事件时间2026-09-17
地点金边
来源柬埔寨司法部
发布时间2026/09/17 18:28
详情描述
2026年9月17日上午,柬埔寨副总理兼司法部长高乐在金边司法部会见了中国江苏省政法代表团团长、江苏省委常委、政法委书记李耀光一行。
高乐对代表团的到访表示欢迎,并回顾了柬中两国在“钻石六边”合作框架下不断深化的友好关系。他同时肯定了柬埔寨司法部与中国相关省市在司法领域的合作成果。
双方在会谈中重点讨论了四项议题:一是柬埔寨处理跨国商业纠纷的机制;二是完善法律框架,以保障在柬中资企业及中国公民的合法权益;三是交流司法实践经验,共同推进法治建设;四是加强司法人员的交流与培训。
双方一致表示,将进一步加强柬中司法领域的协作,深化两国在法律事务方面的交流与合作。
📋 简要摘要 ▸
柬埔寨副总理兼司法部长高乐与中国江苏省政法代表团团长李耀光举行会谈。双方就加强司法领域合作、打击跨国犯罪及法律交流达成共识,旨在进一步巩固柬中两国司法协作关系。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបលោក លី យ៉ាវគ័ង (Li Yaoguang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាលេខាធិការនៃគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តជាំងស៊ូ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោក លី យ៉ាវគ័ង (Li Yaoguang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាលេខាធិការនៃគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តជាំងស៊ូ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី យ៉ាវគ័ង និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងមិត្តចិន ដែលបានវិវត្តឥតឈបឈរពីភាពជិតស្និទ្ធទៅជាមិត្តភាពដែកថែប និងកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌនៃមិត្តភាពត្បូងពេជ្យ និងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងមិត្តចិន ជាពិសេស កិច្ចសហប្រតិបត្តិការជាមួយដៃគូនៅទីក្រុងឆុងឈីង និងទីក្រុងណាននីង។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក លី យ៉ាវគ័ង បានពិភាក្សាលើការងារមួយចំនួន រួមមាន៖ (១)-ភាពសម្បូរបែបនៃការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែននៅកម្ពុជា, (២)-ក្របខ័ណ្ឌគតិយុត្តិក្នុងការការពារសហគ្រាស និងពលរដ្ឋចិនដែលកំពុងធ្វើប្រតិបត្តិការនិងរស់នៅកម្ពុជា, (៣)-ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តការងារតុលាការ និងការលើកកម្ពស់នីតិរដ្ឋ និង (៤)-ការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលមន្ត្រីតុលាការ។
ជាចុងក្រោយ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក លី យ៉ាវគ័ង បានបញ្ជាក់អំពីបំណងទៅវិញទៅមក និងទស្សនៈរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។