柬埔寨国防部发言人通报,东盟观察团(AOT-KH)在柬方协调









事件时间2026-08-11 10:20
地点柏威夏省
来源柬埔寨通讯社
发布时间2026/08/11 14:54
详情描述
2026年8月11日上午10时20分,柬埔寨国防部发言人发布通报称,在柬埔寨协调小组(CLG)的安排下,东盟观察团(AOT-KH)赴柏威夏省进行实地考察。
此次观察团由来自菲律宾的团长带队,前往柏威夏省朱克山县莫拉乡莫拉村的德崇莫拉小学,对柬泰边境局势进行核查与记录。
德崇莫拉小学此前为当地儿童提供教育服务。据通报,该校曾于2025年12月遭到泰国军队袭击,泰方动用了F-16战斗机投掷炸弹及155毫米口径火炮进行轰炸。此次袭击导致学校建筑、教学设备及基础设施损毁严重,至今仍无法恢复正常教学,当地儿童无法返校上课。
柬埔寨国防部重申,柬方将继续履行2025年12月27日柬泰边境委员会(GBC)第三次特别会议联合声明、2025年10月26日柬泰和平协议联合声明及相关协议,致力于维护边境地区的和平与稳定,推动局势恢复常态。
📋 简要摘要 ▸
柬埔寨国防部发言人通报,东盟观察团(AOT-KH)在柬方协调下,赴柏威夏省德崇莫拉小学核查柬泰边境局势。
📋 完整原文 ▸
AOT ចុះសង្កេតការណ៍ស្ថានភាពនៅសាលាបឋមសិក្សាតេជោមរកត ទីកន្លែងផ្តល់ការអប់រំដល់កុមារ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៥ បានទទួលរងការវាយប្រហារពីសំណាក់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm
(AKP) សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គួររំលេចផងដែរថា សាលាបឋមសិក្សាតេជោមរកត គឺជាទីកន្លែងផ្តល់ការអប់រំដល់កុមារ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៥ បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm មកលើទីតាំងស៊ីវិល ដែលបានបំផ្លិចបំផ្លាញខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរតែទាំងស្រុងនូវអគារ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលធ្វើឱ្យកុមារតូចៗទាំងអស់នៅទីនោះ នៅតែមិនអាចចូលរៀនវិញបានរហូតមកដល់សព្វថ្ងៃនេះ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia