旅游部长赴磅通省慰问僧侣 开展传统宗教活动










分类政务
事件时间2026-08-22
地点磅通省
来源柬埔寨旅游部
发布时间2026/08/22 17:26
详情描述
2026年8月22日,柬埔寨旅游部部长、磅通省政府工作组副主席兼巴莱县工作组主席洪哈(Huot Hak),率领工作组及随行代表团前往磅通省巴莱县斯瓦寺(Svay Pagoda),向当地僧侣捐赠雨季蜡烛及各类供品。
此次宗教仪式按照佛教传统举行。出席人员包括巴莱县工作组第一及第二副主席、各级工作组副主席、10个乡的工作组主席、巴莱县县长坤占泰(Khon Chanthai)、各级地方政府官员以及当地民众。
洪哈在仪式上转达了国家领导人对僧侣及民众的问候。他表示,此次捐赠旨在弘扬佛教文化,支持作为国教的佛教事业发展。活动现场,代表团向僧侣、寺庙委员会成员及修行者捐赠了雨季蜡烛、250公斤大米、30箱饮用水、方便面、炼乳、罐头鱼、糖、味精、盐、鱼露、酱油等物资,并提供了部分现金供养。
仪式在祈求国家及磅通省民众平安与繁荣的氛围中结束。
📋 简要摘要 ▸
旅游部长洪哈于8月22日率团前往磅通省巴莱县斯瓦寺,向当地僧侣捐赠蜡烛及各类供品,并举行传统宗教仪式,旨在弘扬佛教文化并加强政府与基层民众的联系。
📋 完整原文 ▸
[English Below]
ឯកឧត្តម ហួត ហាក់ បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តស្វាយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញដឹកនាំក្រុមការងារ និងប្រតិភូអមដំណើរ នាំយកទៀនវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យបូជា ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តស្វាយ ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីនេះត្រូវបានរៀបចំឡើងតាមគន្លងព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអនុប្រធានទី១, ទី២ និងឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍, ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១០, លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលជូនចំពោះព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការនាំយកទៀនវស្សាមកប្រគេនព្រះសង្ឃនាពេលនេះ គឺធ្វើឡើងដើម្បីចូលរួមថែរក្សា លើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ប្រកបដោយសេចក្តីជ្រះថ្លា និងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និង កំពង់ធំ ព្រមទាំងនៅព្រះរាជាណាចក្រទាំងមូល។
សូមជម្រាបជូនថា ទេយ្យទាន ដែលបានប្រគេនជូនព្រះសង្ឃ តាអាចារ្យ តាជី យាយជី រួមមាន៖ ស្លាដក, ទៀនវស្សា ១គូរ, អង្ករ ២៥០គីឡូក្រាម, ទឹកបរិសុទ្ធ ៣០កេស, មី, ទឹកដោះគោខាប់, ត្រីខ, ស្ករស, ប៊ីចេង, អំបិល, ទឹកត្រី, ទឹកស៊ីអីវ, និងបច្ច័យមួយចំនួនទៀតផងដែរ។
វត្តស្វាយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
H.E. Huot Hak Leads a Working Team to Offer Rainy-Season Candles and Religious Offerings to Monks at Svay Pagoda in Baray District, Kampong Thom Province
Kampong Thom Province: H.E. Huot Hak, Minister of Tourism, Vice Chairman of the Royal Government Working Group for Kampong Thom Province, and Chairman of the Working Group for Baray District, led the working team and accompanying delegation in bringing Rainy-Season Candles, religious offerings, and monetary offerings to present to the monks residing at Svay Pagoda in Baray District, Kampong Thom Province.
The ceremony was organized in accordance with Buddhist traditions and was attended by the First and Second Vice Chairmen, H.E., Lok Chumteav, Vice Chairmen of the Working Group for Baray District, H.E. and Lok Chumteav, Chairmen of the Working Groups for all 10 communes, Mr. Khon Chanthai, Governor of Baray District, H.E., Lok Chumteav, Oknha, and Ladies and Gentlemen, Vice Chairmen of the Working Groups for the communes, authorities at all levels, as well as a large number of Buddhist devotees.
On this occasion, H.E. the Minister conveyed the heartfelt greetings and well-wishes of the country’s top leaders to the venerable monks, grandfathers, grandmothers, and all citizens. H.E. the Minister emphasized that the offering of Rainy-Season Candles to the monks on this occasion was organized to contribute to preserving, promoting, and supporting Buddhism, which is the religion of the State.
The ceremony concluded in a joyful and spiritually uplifting atmosphere, with prayers for happiness and prosperity for the leaders, the people of Baray District and Kampong Thom Province, as well as the entire Kingdom of Cambodia.
It should be noted that the religious offerings presented to the monks, lay temple elders, Ta Chi, and Yeay Chi included: robes, 1 pair of Rainy-Season Candles, 250 kilograms of rice, 30 cases of purified drinking water, instant noodles, condensed milk, canned fish, sugar, MSG, salt, fish sauce, soy sauce, and various monetary offerings.
Svay Pagoda, Baray District, Kampong Thom Province, Morning of August 22, 2026.
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak