柬埔寨绿色季节旅游活动正式启动 5月至10月全境推广







分类旅游
事件时间2026-05-02
地点金边四臂湾步行街
来源柬埔寨司法部
发布时间2026/05/04 14:09
详情描述
2026年5月2日,柬埔寨旅游部在金边四臂湾步行街正式启动“2026年绿色季节旅游活动”。柬埔寨旅游部部长胡哈及夫人出席仪式,司法部国务秘书隆金坤等政府官员、驻柬外交使节、国际组织代表及私营部门代表参加活动。
此次活动由柬埔寨首相洪玛奈批准举办,旨在通过推广“吃、住、游、购”等多元化旅游体验,提升柬埔寨旅游业的整体吸引力。活动周期为2026年5月至10月,期间将推出多项相关优惠措施。
柬埔寨旅游部部长胡哈在仪式上明确了该活动的三个核心目标:一是增强对国际游客的吸引力;二是促进国内旅游市场发展;三是优化游客分布,通过在5月至10月的绿色季节期间吸引更多客流,推动柬埔寨实现全年旅游增长,打造全天候旅游目的地。
📋 简要摘要 ▸
柬埔寨旅游部正式启动“2026年绿色季节旅游活动”,旨在通过提升吸引力、促进国内旅游及分散游客分布,实现全年旅游增长。活动涵盖餐饮、住宿及购物等多项优惠。
📋 完整原文 ▸
ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសបើកជាផ្លូវការ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦”
=====================
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃសៅរ៍ ១ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសបើកជាផ្លូវការ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦” ដែលបានប្រព្រឹត្តទៅនៅទីតាំងផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ។ ស្ថិតក្រោមបរិយាកាសដ៏អធិកអធម ស្និទ្ធស្នាល និងសប្បាយរីករាយ ដែលបានទន្ទឹងរង់ចាំមកជាយូរ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ តំណាងគណៈអភិបាលខេត្តទាំង ២៤ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ នេះ គឺចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។ ៦គួរ ទស្សនាកម្ពុជានៅរដូវកាលបៃតង គឺ (១) គួរចង់ឃើញ (២) គួរស្នាក់នៅ (៣) គួរភ្លក្ស (៤) គួរទស្សនា (៥) គួរសាកល្បង និង (៦) គួរទិញ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗ ចំនួន៣៖ គឺ (១) ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ (២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង (៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។