商务部与Rachna Eco Energy探讨电动汽车产业发






类型other
发布时间2026/08/24 18:07
详情描述
2026年8月24日下午,柬埔寨商务部部长占尼玛(Cham Nimul)在金边商务部办公大楼会见了Rachna Eco Energy EV Automotive (Cambodia) Co., Ltd.总经理翁拉查纳(Oun Rachna)及其随行人员。双方就该公司的业务运营进展及未来工作方向进行了深入交流。
会谈中,翁拉查纳向商务部汇报了公司的业务经营现状及后续发展规划。他表示,公司计划积极推动电动汽车(EV)的普及与应用,以响应柬埔寨政府关于支持清洁能源及可再生能源发展的政策导向。
占尼玛部长在听取汇报后表示,柬埔寨政府致力于持续优化国内营商环境,商务部将继续通过简化行政审批流程、便利化商业运作及提升市场竞争水平,为私营企业提供支持。
双方重点探讨了电动汽车产业在柬埔寨的发展前景。占尼玛部长对该公司在能源及电动汽车领域的战略布局表示认可,并强调商务部将持续为在柬经营的私营企业提供必要的协助与支持,以促进相关投资机会的开发。
📋 简要摘要 ▸
商务部部长会见Rachna Eco Energy公司代表,讨论电动汽车在柬埔寨的运营进展及未来合作方向。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
...
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីសមិទ្ធផលការងារ ដំណើរការប្រតិបត្តិការធុរកិច្ច និងផែនការរបស់ក្រុមហ៊ុន។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេស កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសាមញ្ញកម្ម កិច្ចសម្រួលធុរកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន ក្នុងការចូលរួមជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការដ៏ល្អប្រសើរ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍ និងបង្កើតកាលានុវត្តភាពវិនិយោគក្នុងវិស័យថាមពល និងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេស ការបង្ហាញនូវជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជននៅកម្ពុជា។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))