នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំខាងលើបានពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងបានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលស្ថិតក្រោមផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា (ឆ្នាំ២០២៦-២០៣០) និងសកម្មភាពសំខាន់ៗ ក្រោមឆ្នាំនៃកិច្ចសហប្រតិបត្តិការលម្ហសមុទ្រអាស៊ាន-ឥណ្ឌា២០២៦។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តចុងក្រោយនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
On 9 April 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, attended the 28th ASEAN-India Senior Officials’ Meeting in Manila, the Philippines.
The meeting reviewed ASEAN–India cooperation and discussed future directions of the ASEAN-India Comprehensive Strategic Partnership, including efforts to advance cooperation under the Plan of Action to Implement the ASEAN–India Comprehensive Strategic Partnership (2026–2030), as well as key activities under the ASEAN-India Year of Maritime Cooperation in 2026. The meeting also exchanged views on recent regional and international developments.