柬埔寨放归20只罗河龟 旨在恢复极危物种自然种群

柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
柬埔寨放归20只罗河龟 旨在恢复极危物种自然种群
1/7
分类环保
事件时间2026-04-29
地点磅西拉县
来源柬埔寨通讯社
发布时间2026/04/29 20:05

详情描述

2026年4月29日,柬埔寨农林渔业部在磅西拉县举行罗河龟放归活动。此次共放归20只罗河龟,旨在通过人工繁育后回归自然的方式,增加该物种在野外的种群数量。 罗河龟是柬埔寨的国家象征物种,根据2005年的皇家法令被正式确立。该物种目前被列为极危物种,全球仅分布于柬埔寨、马来西亚和印度尼西亚三国。 此次活动由柬埔寨农林渔业部渔业保护部门与野生动物保护协会(WCS)共同组织。出席人员包括柬埔寨农林渔业部负责渔业保护工作的国务秘书恩拉查、新加坡驻柬埔寨大使陈志伟、国公省副省长基索帕、渔业保护部门负责人乌维波、WCS柬埔寨项目主任阿里斯泰尔·莫尔德,以及当地政府代表和社区成员,共计约50人。 据统计,自2000年以来,在渔业总局、WCS及渔业社区的合作下,柬埔寨已累计保护罗河龟785只。过去5年内,人工繁育中心共孵化出284只幼龟。截至目前,柬埔寨已向自然界放归400只罗河龟,其中217只佩戴了追踪设备,以便科研人员监测其野外生存状况。 柬埔寨农林渔业部呼吁当地政府及社区居民共同参与,严厉打击非法捕捞行为,保护罗河龟的自然栖息地,以确保该物种在自然水域中持续繁衍。
📋 简要摘要 ▸
柬埔寨农林渔业部于4月29日在磅西拉县放归20只极危物种罗河龟。该物种被视为柬埔寨的国家象征,目前全球仅存柬埔寨、马来西亚和印度尼西亚三国。此次活动由WCS组织协助,旨在通过人工繁育后放归自然,提升该物种在野外的存活率与种群规模。
📋 完整原文 ▸
«ឧរង្គសត្វតំណាងជាតិ ចំនួន ២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ (AKP) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទ​សត្វជិត​ផុតពូជ ចំនួន ២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិត​ក្នុង​ឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើន​ផល​​ស្តុក​ក្នុង​ធម្មជាតិឡើងវិញ។ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋាន​ជលផល និងមានការចូលរួមពី ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក Alistair Mould នាយក​អង្គ​ការ​សមាគមអភិរក្ស​សត្វ​ព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា និងសហការី តំណាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ និងតំណាង​សហ​គមន៍ សរុបអ្នកចូលរួមប្រមាណ ៥០រូប។ ថ្លែងនាឱកាសនៃកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្ម​វិធី​លែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជា​សក្ខីភាពមួយ​បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការ​ការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។ អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជា​ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់​ដោយ​ព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។ អណ្ដើកហ្លួងកំពុងប្រឈម​នឹង​គ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered) ដែលមានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះនៅលើសកលលោក គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការការពារ​អណ្តើក​ហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការ​អរគុណ​​យ៉ាង​ជ្រាល​ជ្រៅចំពោះ រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី តាម​រយៈ​ឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang Chee Wee ផ្តល់ការ​គាំទ្រចូលរួម នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS សម្រាប់​ជំនាញបច្ចេកទេស ប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចការអភិរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ មានលោក ស្មាន ឡុង និង​លោកស្រី កៅ ហម រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស​សត្វ​អណ្តើក​ហ្លួង។ លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាស​ហ​គមន៍​ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការ​បំផ្លាញ​​ទីជម្រក យើងត្រូវរួមគ្នាធានាបានថា «អណ្តើកហ្លួង» នឹងបន្ត​រស់​រាន​មាន​ជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុកដល់កូនចៅ​ជំនាន់​ក្រោយ។ សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការ​រវាង​អគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ បច្ចុប្បន្នយើងមាន​អណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុងថែរក្សានៅតាម​មជ្ឈ​មណ្ឌលនានា។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងទទួលបានកូន​អណ្តើក​ញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមក​យើង​បាន​លែង​អណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ដោយ​ក្នុង​នោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia