柬埔寨外交部与罗马尼亚探讨深化经贸与数字合作
分类外交
事件时间2026-09-17
地点罗马尼亚
来源柬埔寨外交国际合作部
发布时间2026/09/19 12:45
详情描述
2026年9月17日上午,柬埔寨外交与国际合作部国务秘书蒂·尼托(TY Nitor)在罗马尼亚布加勒斯特,与罗马尼亚经济、数字化、创业与旅游部国务秘书吉安娜·拉祖纳(Gianina Lazuna)及国务秘书丹·阿德里安·波普(Dan Adrian Pop)举行工作会谈。此次会谈旨在加强柬埔寨与罗马尼亚的双边经济合作,并为柬埔寨经济外交战略收集实践建议。
双方重点讨论了如何利用柬埔寨在东盟及罗马尼亚在欧盟的地位,深化两国经济关系,并加强政府与私营部门之间的联系。讨论领域涵盖农产品加工及柬埔寨产品进入欧洲市场、旅游与商业对接、物流、能源、数字技术、国防技术,以及政府对柬埔寨与罗马尼亚企业间制度性联系的支持。罗马尼亚方面表示,已准备好协助促进相关机构与企业间的对接。
此外,双方还就罗马尼亚高层代表团即将访问柬埔寨的相关事宜进行了讨论,此次访问将与法语国家峰会同期举行。
📋 简要摘要 ▸
柬埔寨外交部官员与罗马尼亚经济部代表在布加勒斯特会晤,双方重点讨论了加强双边经贸合作及数字经济转型,并为即将到来的高层互访做准备。
📋 完整原文 ▸
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ **ឯកឧត្តម ទី នីតូរ្យ** អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ **លោកជំទាវ Gianina Lazuna **រដ្ឋលេខាធិការ និង** ឯកឧត្តម Dan Adrian POP **រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម សហគ្រិនភាព និងទេសចរណ៍ នៃប្រទេសរូម៉ានី នៅរដ្ឋធានីប៊ុយការេស ប្រទេសរូម៉ានី ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសរូម៉ានី។ គោលបំណងនៃជំនួបពិភាក្សានេះ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងប្រមូលធាតុចូលជាក់ស្ដែង សម្រាប់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីមធ្យោបាយនានា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ កម្ពុជា-រូម៉ានីឱ្យកាន់តែស៊ីជម្រៅតាមរយៈការទាញយកអត្ថប្រយោជន៍ពីតួនាទីរៀងៗខ្លួននៅក្នុងក្របខ័ណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងការជំរុញការតភ្ជាប់រវាងរដ្ឋាភិបាល និងវិស័យឯកជន។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើវិស័យកែច្នៃកសិផល និងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ការតភ្ជាប់ទំនាក់ទំនងទេសចរណ៍និងពាណិជ្ជកម្ម ភស្តុភារកម្ម ថាមពល បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាការពារជាតិ ព្រមទាំងការគាំទ្ររបស់រដ្ឋាភិបាលក្នុងការផ្សារភ្ជាប់ស្ថាប័នរវាងសហគ្រាសកម្ពុជា និងរូម៉ានីឱ្យកាន់តែរឹងមាំ។ ជាការឆ្លើយតប ភាគីរូម៉ានីបានគូសបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ន និងធុរកិច្ចពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានជជែកពិភាក្សាផងដែរអំពីកាលានុវត្តភាពដែលនឹងកើតចេញពីដំណើរទស្សនកិច្ចជាន់ខ្ពស់របស់គណៈប្រតិភូរូម៉ានីមកកាន់កម្ពុជានាពេលខាងមុខស្របពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
On the morning of 17 September 2026, in Bucharest, H.E. TY Nitor, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia, held a working meeting with H.E. Gianina Lazuna, Secretary of State of the Ministry of Economy, Digitalization, Entrepreneurship and Tourism of Romania, and H.E. Dan Adrian Pop, Secretary of State. The meeting was part of H.E. TY Nitor’s working visit to Romania, aimed at strengthening bilateral economic cooperation and gathering practical inputs for Cambodia’s Economic Diplomacy Strategy.
The two sides discussed ways to deepen Cambodia–Romania economic relations by leveraging Cambodia and Romania’s respective positions within ASEAN and the European Union and strengthening government and private-sector connectivity. Discussions focused particularly on agro-processing and the distribution of Cambodian products into the European market, tourism and business connectivity, logistics, energy, digital and defense-related technologies, as well as government support for stronger institutional linkages between Cambodian and Romanian businesses. The Romanian side expressed readiness to facilitate relevant institutional and business connections. At the same time, both sides discussed opportunities arising from the forthcoming Romanian high-level visit to Cambodia in conjunction with the Francophonie Summit.