国道7号线斯昆至磅湛段正式通车 投资1.18亿美元

分类基础设施
事件时间2026-07-07
地点磅湛
来源柬埔寨通讯社
发布时间2026/07/07 13:34
详情描述
2026年7月7日上午,柬埔寨首相洪玛奈在磅湛省主持国道7号线斯昆至磅湛段的通车仪式。该路段起点位于斯昆环岛,终点至基祖纳大桥环岛,全长45.489公里。
项目总投资约1.18亿美元,资金由中国政府提供的优惠贷款及柬埔寨政府配套资金共同组成。经评估,该项目的经济内部收益率约为15.27%,预计将通过缩短运输时间、降低物流成本,带动沿线旅游业及相关工商业发展。
该路段是柬埔寨交通网络的重要组成部分,与国道6号、60号、70号、71号及71A号线相连,并向东北方向延伸至柬老边境。随着柬埔寨与老挝于2026年6月22日正式启用跨境物流走廊,该路段将进一步提升柬埔寨农产品及农工业产品经老挝出口至中国的物流效率。
在通车仪式上,洪玛奈表示,柬埔寨政府将继续优先发展公路、铁路、水路及航空基础设施。根据《2023-2033年柬埔寨综合多式联运和物流总体规划》,政府计划在全国范围内开发11个物流中心,并加强公私合作伙伴关系,推进金边至西哈努克港铁路升级、波贝至暹粒至金边新铁路、高速公路建设、德崇富南运河项目以及德崇国际机场等重点工程。
此外,洪玛奈要求相关部门制定统一的货运车辆载重标准,在保障物流便利性的同时,确保道路设施的质量与使用寿命。
📋 简要摘要 ▸
国道7号线斯昆至磅湛段全长45.489公里,由中国政府提供优惠贷款建设,总投资约1.18亿美元。该路段通车后将显著提升物流效率,并与老挝跨境物流走廊对接,助力柬埔寨农产品出口中国。
📋 完整原文 ▸
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
(AKP) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។
ថ្លែងក្នុងពិធី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក “មានផ្លូវ មានសង្ឃឹម”។
ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។
ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។
យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។
មុននឹងបញ្ចប់ សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។
ជាទីបញ្ចប់ សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia