实居省三隆东县举行丧葬慰问活动 地方工作组出席
分类民生
事件时间2026-06-12
地点实居省三隆东县
来源洪玛尼官方频道
发布时间2026/06/13 09:48
详情描述
2026年6月12日,实居省三隆东县达纳朗乡(Damnak Reang)工作组前往当地,对已故长者谢韦(Chea Vet)的家属进行慰问,并参加丧葬仪式。
谢韦生前居住在实居省三隆东县达纳朗乡通巴村(Tumnob Bak)。工作组在现场对逝者家属表达了深切哀悼,并对谢韦生前为社区做出的贡献表示敬意。
工作组表示,谢韦作为当地的长者,在长达一个世纪的生命历程中,见证了社会的变迁,并积极参与维护社区的传统习俗与道德价值。其生前为人正直、信仰佛教,并以身作则,为后代留下了宝贵的精神财富与道德教育。
在慰问活动中,工作组向家属转达了诚挚的慰问,并祈愿逝者灵魂安息,早日前往极乐世界。
📋 简要摘要 ▸
实居省三隆东县工作组近日前往当地慰问已故长者家属,对逝者生前为社区做出的贡献表示哀悼,并向家属表达深切慰问,体现了当地对社区长者的尊重与关怀。
📋 完整原文 ▸
ក្រុមការងារឃុំដំណាក់រាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពឧបាសិកា ជា វេទ
=======
ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃសុក្រ ១២រោច ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារឃុំដំណាក់រាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពឧបាសក ជា វេទដែលជាប្រជាជនរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មរណភាពរបស់ឧបាសក ជា វេទ មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ ព្រឹទ្ធាចារ្យដ៏ចំណាស់មួយរូបរបស់ភូមិស្រុក ដែលបានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើនជំនាន់ និងបានរួមចំណែករក្សាទុកប្រពៃណីទំនៀមទម្លាប់ និងតម្លៃសីលធម៌ដ៏ល្អប្រពៃរបស់សហគមន៍។ ក្នុងរយៈពេលជាងមួយសតវត្សនៃជីវិត ឧបាសក ជា វេទ បានក្លាយជាសាក្សីរស់នៃការប្រែប្រួលសង្គមជាច្រើនដំណាក់កាល និងជាបុគ្គលដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពរាប់អាន ដោយសារភាពស្លូតបូត សុចរិតភាព ការគោរពព្រះពុទ្ធសាសនា និងការរស់នៅជាគំរូល្អសម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយ។ ក្រុមការយើងបានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ព្រោះមនុស្សចាស់ គឺជាបណ្ណាល័យរស់ ជាឃ្លាំងនៃបទពិសោធន៍ ជាប្រភពនៃប្រាជ្ញា និងជាសសរស្តម្ភសីលធម៌របស់គ្រួសារ និងសហគមន៍។ ការបាត់បង់ព្រឹទ្ធាចារ្យមួយរូប គឺជាការបាត់បង់នូវអ្នកដែលបានបន្សល់ទុកនូវមរតកផ្នែកគំនិត គុណធម៌ និងការអប់រំដល់កូនចៅជាច្រើនជំនាន់។ជីវិតរបស់លោកគឺជាគំរូនៃសេចក្ដីអត់ធ្មត់ ការលះបង់ និងការរស់នៅដោយសុចរិតភាព ដែលបានបន្សល់ទុកជាមរតកជីវិតដ៏មានតម្លៃសម្រាប់កូនចៅ និងញាតិមិត្ត ជិតខាង។ទោះបីជារូបកាយបានឃ្លាតឆ្ងាយទៅតាមច្បាប់ធម្មជាតិ ប៉ុន្តែសេចក្ដីស្រឡាញ់ ការថែទាំ និងគុណបំណាច់របស់លោក នឹងនៅស្ថិតស្ថេរជានិច្ចក្នុងបេះដូងកូនចៅ និងសាច់ញាតិទាំងឡាយ ដូចព្រះពុទ្ធបរមគ្រូបានត្រាស់ថា“សព្វេ សង្ខារា អនិច្ចា” អ្វីៗទាំងអស់ដែលកើតឡើង តែងតែរលាយបាត់ទៅវិញជាធម្មតា។ ការយល់ដឹងអំពីសច្ចធម៌នេះ ជួយឲ្យយើងទទួលយកការបាត់បង់ដោយសន្តិភាព និងបន្តប្រព្រឹត្តអំពើល្អ ដើម្បីឧទ្ទិសជាកុសលជូនដល់អ្នកដែលបានចាកចេញ។
ក្នុងឱកាសដ៏សោកសៅនោះ ក្រុមការងារ បាននាំយកនូវការចូលរួមរំលែកមរណទុក្ខដោយស្មោះស្ម័គ្របំផុតជូនចំពោះក្រុមគ្រួសារសព និងសូមបួងសួងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់វិញ្ញាណក្ខន្ធឧបាសក ជា វេទ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។